Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

កូនអើយព្រះអង្គស្រឡាញ់អ្នក

  • 00:00  /  00:00
  • singer


១- កូនអើយព្រះអង្គស្រឡាញ់អ្នក ទ្រង់តែងថ្នមថ្នាក់អ្នករាល់ថ្ងៃ

    តាំងពីព្រលឹងនៅតូចខ្ចី មិនឱ្យមានអ្វីប៉ះពាល់បាន។

២-ទ្រង់ទទួលបីនៅព្រះហស្ត ចូរថ្វាយទាំងអស់ដោយកុំខាន

    ព្រះអង្គស្រឡាញ់ពន់ប្រមាណ ទ្រង់ស៊ូប្តូរប្រាណដោយគិតគ្នេហ៍ ។

    បន្ទរ- ចូរកូនថ្វាយខ្លួនកុំអាល័យ ម៉ែឪលោកិយគ្មានអ្វីទេ

    ជីវិតនៅព្រះជាប់ស្ថិតថេរ កុំនៅរិះរេតាមទ្រង់ចុះ ។

៣-ទ្រង់យកអ្នកធ្វើជាកូនទ្រង់ ប្រគល់ទ្រព្យផងឱ្យទាំងអស់

    ជានគររាជ្យមិនដួលចុះ ឋិតនៅយ៉ាងនោះរៀងអស់កល្ប ៕