Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ព្រះគ្រីស្ទមានជ័យជំនះ

  • 00:00  /  00:00
  • singer


១- សាតាំងមេបះបោរ វាខំកៀងគរកម្លាំងរាលថ្ងៃ ស្ទួន

ព្រះតម្កើងវាខ្ពស់ក្រៃ    មិនស្កប់ចិត្តឡើយចង់ធំស្មើព្រះ    ស្ទួន

២- សាតាំងល្បួងអេវ៉ា    ដែលជាមាតានៃមនុស្សគ្រប់សាសន៍  ស្ទួន

ឱ្យធ្វើល្មើសបញ្ញាត្តិព្រះ ហ៊ានលូកដៃបេះផ្លែដឹងខុសត្រូវ    ស្ទួន

៣- ព្រះបានដាក់បណ្តាសា សាតាំងមោហោរហូតតទៅ ស្ទួន

វាពិតជាខ្មាំងសត្រូវ    បង្វែងកូនចៅមនុស្សគ្រប់តំណ    ស្ទួន

៤- សាតាំងប្រើល្បិចកល  នាំជ្រួលច្របល់មិនឈប់មិនឈរ  ស្ទួន

វាយហ្វូងចៀមព្រះយេស៊ូវ  កកាយ កកូរឱ្យបែកបាក់គ្នា ស្ទួន

៥- សាតាំងនាំគេឯង      ឱ្យឆ្កួតវង្វេងផ្លេចព្រះបិតា        ស្ទួន

ធ្វើទាស់នឹងរាជបុត្រា ដែលទ្រង់ស្នេហាធ្វើការសង្គ្រោះ      ស្ទួន

៦- សាតាំងខ្មាំងនៃព្រះ  មិនដែលយកឈ្នះលើព្រះបានសោះ ស្ទួន

ព្រះគ្រីស្ទឈ្នះលើទាំងអស់  នឹងចាប់វាយបោះក្នុងភ្លើងអស់កល្ប ស្ទួន