Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ដោយព្រោះទ្រង់រស់

  • 00:00  /  00:00
  • singer

១- ដោយព្រោះទ្រង់រស់      ទ្រង់អាចសង្គ្រោះខ្ញុំ   ឱព្រះអង្គអើយទ្រង់រស់វិញពិត

មានព្រះចេស្តាប្រោសលោះជីវិត         ដែលបាបបំបាត់វិនាសទៅហើយ

ឱ្យបានមកវិញ   ដោយព្រោះទ្រង់រស់វិញ   ។

 

២- ដោយព្រោះទ្រង់រស់     ទ្រង់អាចដឹកនាំខ្ញុំ   ឱព្រះអង្គអើយទ្រង់រស់វិញពិត

មានព្រះចេស្តារក្សាជីវិត     ឱ្យខ្ញុំរស់ពិត  ដូចជាទ្រង់រស់

ឈ្នះសេចក្តីស្លាប់ ដោយព្រោះទ្រង់រស់វិញ  ។

 

៣- ដោយព្រោះទ្រង់រស់     ដំណឹងល្អក៏អាច  ផ្សាយមានអំណាចពេញសព្វលោកិយ

ដល់អ្នកបាត់បង់ទាំងប្រុសទាំងស្រី     ឮហើយឃ្មាតខ្មី   ផ្លាស់ចិត្តជាថ្មី

បែរតាមព្រះអង្គ ជឿថាទ្រង់រស់វិញ ៕