Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ចូររៀបចំ ចូររៀបចំ ផ្លូវឱ្យបានសមរម្យ ទុកទទួលព្រះ ពង្រាបដីឱ្យស្មើស្អាតស្រឡះ ធ្វើថ្នល់ល្អល្អះ ថ្វាយព្រះអម្ចាស់យើង អស់ទាំងច្រកជ្រលងភ្នំ បំពេញខ្ពស់ល្មម បានជាផ្លូវឡើង ដីគ្រលុកមុខយើង លុបឱ្យស្មើឡើង រៀបផ្លូវថ្វាយព្រះ ។
២- ចូររៀបចំ ចូររៀបចំ ផ្លូវឱ្យបានសមរម្យ ទុកទទួលព្រះ ពង្រាបភ្នំឱ្យស្មើស្អាតស្រឡះ ធ្វើថ្នល់ល្អល្អះ ថ្វាយព្រះអម្ចាស់យើង អស់ទាំងភ្នំតូចភ្នំធំ បន្ទាបឱ្យល្មម សមជាផ្លូវឡើង
ដីណាខ្ពស់មុខយើង ឈូសឱ្យស្មើឡើង រៀបផ្លូវថ្វាយព្រះ ។
៣- ចូរៀបចំ ចូររៀបចំ ចិត្តឱ្យល្អស្អាតស្អំ ចាំទទួលព្រះ ចូរលះចិត្តសាហាវចោលស្រឡះ ហើយទទួលព្រះ ដោយដួងចិត្តសុភាព ឈូសរំលើងចិត្តអំនួត ដែលធ្លាប់អាងអួត ឱ្យបានរាបទាប អស់ទាំងរណ្តៅបាប ត្រូវលុបឱ្យរាប រៀបផ្លូវថ្វាយព្រះ ។
៤- ចូរប្រែចិត្ត ចូរប្រែចិត្ត ឋានសួគ៌តាំងនៅជិត ក្បែរអ្នកពិតណាស់ ចូរលះចោលបាបផ្លូវប្រព្រឹត្តចាស់ វិលមករកព្រះ ដោយដួងចិត្តត្រង់ស្មោះ អង្វរហើយលន់តួបាប ដោយចិត្តទន់ទាប ចំពោះព្រះចុះ ជឿព្រះអង្គសង្គ្រោះ នោះទើបបានរស់ ក្នុងនគរព្រះ ៕