Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ខ្ញុំសប្បាយណាស់

  • 00:00  /  00:00
  • singer


១- ខ្ញុំសប្បាយណាស់ ព្រោះខ្ញុំដឹងច្បាស់ ថាព្រះបិតា ទ្រង់រើសតាំងខ្ញុំ

ជាកូនស្ងួនភ្ងា      ខ្ញុំមានវាសនា    ខ្ពង់ខ្ពស់បំផុត   

២- ខ្ញុំសប្បាយណាស់ ព្រោះខ្ញុំដឹងច្បាស់   ថាព្រះរាជបុត្រ   ទ្រង់ប្រោសលោះខ្ញុំ

ឱ្យរួចចាកផុត   ពីភាពពិរុទ្ធ នៃបាបសាមាន្យ  ។

៣- ខ្ញុំសប្បាយណាស់   ព្រោះខ្ញុំដឹងច្បាស់ ថាព្រះវិញ្ញាណ   ទ្រង់ញែក   ខ្ញុំឱ្យ

បរិសុទ្ធថ្កើនថ្កាន ក្នុងចិត្តខ្ញុំមាន    តែក្តីត្រេកអរ   ។

៤- ខ្ញុំសប្បាយណាស់   ព្រោះខ្ញុំដឹងច្បាស់   ថាព្រះទ្រង់ល្អ  ព្រះទ័យសប្បុរស

ហើយក៏ស្មោះស  ទ្រង់រើសខ្ញុំមក ធ្វើរាស្ត្រឋានសួគ៌  ៕