Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

មិត្តអើយចូលមក

  • 00:00  /  00:00
  • singer


១- មិត្តសម្លាញ់ខ្ញុំអើយ  ឆាប់មកទទួលព្រះអង្គ  ជឿដល់ទ្រង់ នោះព្រះអង្គជួយសង្គ្រោះឱ្យរួចពីបាប  បានជីវិតថ្មី   រួចពីសេចក្តីស្លាប់

ព្រះអង្គចាំយូរណាស់  ចូរប្រញាប់ ទាន់ទ្វារស្ថានសួគ៌ចំហ  ។

   

២- មិត្តសម្លាញ់ខ្ញុំអើយ  តើនៅបង្អង់ធ្វើអ្វី    លះលោកិយ  ឈប់អាល័យហើយមកឯព្រះស្មោះសរ  ទ្រង់ផ្តល់ទ្រព្យថ្មី  គឺសេចក្តីអំណរ 

ជាទ្រព្យដ៏ពិសិដ្ឋ នៅឋានសួគ៌ មិនដែលបាត់បង់ឡើយ  ។


៣- មិត្តសម្លាញ់ខ្ញុំអើយ     ចូរមកឥឡូវនេះចុះ    ព្រះគ្រីស្ទលោះ ចូរមកចុះដ្បិតត្រូវចំទាន់ពេលហើយ  តែឋានសួគ៌បិទ

លែងបើកឱ្យទៀតឡើយ អ្នកត្រូវតែប្រញាប់   កុំកន្តើយ មើលព្រះអង្គរងចាំអ្នក  ៕