Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

សែនសុខសាន្ត

  • 00:00  /  00:00
  • singer


១- សែនសុខសាន្តនាថ្ងៃប្រជុំ  ចិត្តសុខុម មនោរម្យដោយក្តីសប្បាយ

ជាមង្គលមិនត្រូវកង្វល់ខ្វល់ខ្វាយ  ដោយព្រះពរទាំងឡាយ

ផ្តល់មកទៀងជាក់ ឱ្យបានសុខក្សេមក្សាន្ត

ប្រកបស្និទ្ធក្នុងព្រះវិញ្ញាណ នៃព្រះវរបិតា  ។

២- សូមព្រះពរនៃថ្ងៃប្រជុំ   ព្រះគុណនាំ ឱ្យបានក្តីល្អសោភា

សូមប្រទានចិត្តស្នេហ៍ ជានិច្ចគ្រប់គ្រា ស្មោះដើរតាមមាគ៌ា

នៃព្រះជាម្ចាស់ ដោយព្រះគ្រីស្ទឃុំគ្រង

មិនឱ្យធ្លាក់ក្នុងក្តីសៅហ្មង  មានសុទ្ធតែជោគជ័យ។

៣- សែនសុខសាន្តក្នុងពួកជំនុំ   ដែលប្រជុំ លើកនាមព្រះគ្រីស្ទថ្លាថ្លៃ

ទ្រង់លោះបាប   ដរាបដល់ស៊ូប្តូរក្ស័យ លោហិតហូរជោកកាយ

សងថ្លៃប្រោសលោះ ទុកជាកូនស្ងួនភ្ងា

លើកតម្កើងព្រះវរបិតា បុត្រាព្រះវិញ្ញាណ ៕