Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- សេចក្តីស្រឡាញ់នៃព្រះខ្លាំងម្លេះ ព្រះទ័យគ្នាន់គ្នេហ៍ ព្រោះយើងវង្វេងបាត់បង់ ទ្រង់ចាត់រាជបុត្រា ស្ងួនភ្ងាតែមួយព្រះអង្គ ឱ្យមកស្រោចស្រង់ ដោះយើងចេញពីសេចក្តីស្លាប់។
២- គឺដើម្បីយើងទ្រង់ទ្រាំសេចក្តីល្បួង មេបោកលោមលួង ទាញទ្រង់ឱ្យភ្លាត់ចំណាប់នាំទ្រង់ ធ្វើបាប តែទ្រង់រឹងមិនធ្វើត្រាប់ ទ្រង់ស៊ូតែស្តាប់ តាមបញ្ញាត្តិព្រះវរបិតា។
៣- គឺដើម្បីយើងព្រះអង្គចេញប្រកាស ថាទ្រង់ជាព្រះ ព្រមទាំងសម្តែងបាដិហារ្យ បណ្តេញអារក្ស ប្រោសរោគដោយឫទ្ធិចេស្តា បង្រៀនសិក្សា ធ្វើការជាតំណាងព្រះអង្គ។
៤- គឺដើម្បីយើងទ្រង់លះបង់ទាំងអស់ ឥតស្វែងរកសោះ ផលប្រយោជន៍របស់ទ្រង់ស៊ូសូម យើង បានបរិសុទ្ធឥតហ្មង ដោយជំនឿផង ឱ្យជាប់នៅក្នុងព្រះត្រីឯក។
៥- គឺដើម្បីយើងទ្រង់ទទួលទោសជួស ឱ្យត្រូវពួកមនុស្ស ចាប់កាត់ទោសឥតប្រកែក ចំអកស្តោះដាក់ ព្រះភ័ក្ត្រវាយធាក់ដួលដេក ខ្ទេចខ្ទាំសាច់ស្បែក រួចនាំយកទៅឆ្កាងធ្វើគុត។
៦- គឺដើម្បីយើងទ្រង់ទ្រាំស់រេំចការ ទោះមនុស្សដៀលថា បើទ្រង់ជាព្រះរាជបុត្រចុះពីឈើឆ្កាង មកយើងនឹងជឿបំផុត តែទ្រង់ទ្រាំអត់ រួចក៏ថ្វាយព្រលឹងទៅព្រះ។
៧- គឺដើម្បីយើងទ្រង់ស្លាប់ហើយរស់ឡើងវិញ បានជីវិតពេញ ដោយទ្រង់មានជ័យជំនះ យាងទៅឋានខ្ពស់ ដើម្បីតាំងរាជ្យនៃព្រះ ដល់ថ្ងៃអម្ចាស់ ប្រោសឱ្យយើងរស់វិញនាំទៅ៕