Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ព្រះគ្រីស្ទជាព្រះនៃខ្ញុំ ខ្ញុំត្រូវតែដើរតាមព្រះអង្គ ស្ទួន
ព្រោះអីអារក្សវាខំល្បួងល្បង វាមានបំណងឱ្យខ្ញុំចុះចាញ់ ស្ទួន
២- ខ្ញុំមាំនព្រះគង់ជាមួយ ទ្រង់ទុកខ្ញុំជាមិត្តសម្លាញ់ ស្ទួន
ទោះបីអារក្សវាខំផ្ចាលផ្ចាញ់ ខ្ញុំមានព្រះគ្រីស្ទជាព្រះទ្រង់ឈ្នះ ស្ទួន
៣- ខ្ញុំយកទ្រង់ជាថ្មដា ដ្បិតទ្រង់មានឫទ្ធីតេជ ស្ទួន
ទ្រង់បានដណ្តើមយកជ័យជំនះ បានឈ្នះលើម្ចាស់សេចក្តីងងឹត ស្ទួន
៤- សាតាំងជាមេលើបាប ប្រឆាំងដរាបនឹងម្ចាស់ជីវិត ស្ទួន
វាចង់បានខ្ញុំជាចំណុះពិត ដើម្បីបម្រើបំណងចិត្តវា ស្ទួន
៥- ព្រះគ្រីស្ទទ្រង់បានស្រឡាញ់ ទ្រង់ស៊ូប្តូរបង់ព្រះជន្មា ស្ទួន
ទុកជាថ្លៃលោះរូបយើងគ្រប់គ្នា ឱ្យរួចផុតពីអំណាចក្តីស្លាប់ ស្ទួន
៦- ខ្ញុំយកទ្រង់ជាពុំនាក់ ហើយខំដើរតាមអស់ទាំងច្បាប់ ស្ទួន
ទ្រង់តែងដោះខ្ញុំឱ្យរួចយ៉ាងឆាប់ ដ្បិតទ្រង់បានឈ្នះលើសាតាំងហើយ ស្ទួន