Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

សូមទ្រង់ឆាប់យាងមក

  • 00:00  /  00:00
  • singer


១- ព្រះអង្គអើយឆាប់យាងមក ឱព្រះអង្គអើយឆាប់យាងមក ខ្ញុំទ្រាំទន្ទឹងក្នុងទុក្ខសោក  ចាំទ្រង់យាងមកតាំងរាជ្រឡើង  តាំងរាជ្យឡើង ។

ខ្ញុំរងចាំ ចាំយាមរាល់ថ្ងៃ ប្រុងជាស្រេចចូលទៅឋានថ្កើង មកស្រង់ខ្ញុំឡើង តម្កើងក្នុងរាជ្យទ្រង់ ក្នុងរាជ្យទ្រង់   ។

២- ព្រះអង្គអើយឆាប់មកវិញ ឱព្រះអង្គអើយឆាប់មកវិញ ក្តីល្បួងនាំឱ្យរងទោម្នេញ ភ័យព្រួយខ្លាចចាញ់ត្រូវបាត់បង់ ត្រូវបាត់បង់។

សូមប្រទាននូវក្តីអំណរ នៃឋានសួគ៌មានក្នុងព្រះអង្គ និងកម្លាំងផង សម្រងឱ្យបរិសុទ្ធ  ឱ្យបរិសុទ្ធ ។

៣- លោកិយដុនដាបខ្លាំងណាស់ ឱលោកិយដុនដាបខ្លាំងណាស់ សេចក្តីងងឹតបាំងយ៉ាងក្រាស់ បាំងព្រះអម្ចាស់ខ្ពស់បំផុត ខ្ពស់បំផុត ។

អម្ចាស់អើយចាំដល់កាលណា ខ្ញុំខ្លោចផ្សារវេទនាតក់ស្លុត ក្តីល្បួងឡោមព័ទ្ធ   សូមទ្រង់ឆាប់យាងមក ឆាប់យាងមក  ៕