Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ទ្រង់ថ្លែងប្រាប់ពីរាជបុត្រា ដល់យើងរាល់គ្នា ទុកជាទីបន្ទាល់ ស្ទួន អ្នកណាទទួលហើយមានចិត្តជឿឥតងឿងឆ្ងល់ នោះមានបន្ទាល់នៅក្នុងខ្លួនពិត ។
២- បន្ទាល់សិស្សទ្រង់យើងទទួលបាន តាមលោកយ៉ូហានយ៉ាងច្បាស់អស់ពីចិត្ត ស្ទួន តែបន្ទាល់ព្រះយើងរិតតែច្បាស់ក្នុងគំនិត ព្រះគ្រីស្ទមកពិតដោយទឹកនិងឈាម ។
៣- មានសាក្សីដល់ទៅបីអង្គ ថ្លែងយ៉ាងស្មោះត្រង់ ឱ្យយើងជឿតាម ស្ទួន គឺព្រះបិតាព្រះបន្ទូលនិងព្រះវិញ្ញាណ នៅលើសួគ៌ឋាន ជាព្រះត្រីឯក ។
៤- បន្ទាល់ទ្រង់ថាទ្រង់ប្រទាន ជីវិតអស់កល្ប ឱ្យយើងមានចំណែក ស្ទួន ហើយជីវិតនោះនៅក្នុងព្រះរាជបុត្រាឯក ចង់បានចំណែកជឿព្រះយេស៊ូវ ។
៥- អ្នកណាមានព្រះរាជបុត្រា គឺយេស៊ូវគ្រីស្ទ មានជីវិតយឺនយូរ ស្ទួន ឋិតនៅអស់កល្បលើឋានបរមសុខឥតផ្លាស់ប្តូរ គ្មានព្រះយេស៊ូវគ្មានជីវិតឡើយ ៕