Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ទូលព្រះបង្គំទាំងអស់គ្នា ក្រាបទៀបបាទាព្រះចមចៅ សូមទ្រង់មេត្តាអត់ទោសនូវ ការកន្លងទៅពីមុននោះ។
២- ដែលទូលបង្គំបានរំលង លើសលោះខុសឆ្គងឬចន្លោះ មិនបានធ្វើតាមបន្ទូលសោះ ដោយហេតុដូច្នោះ ទើបវេទនា។
៣- ទទួលរងទុក្ខក្នុងគុកកម្ម អស់ជាច្រើនឆ្នាំយ៉ាងគ្រាំគ្រា មិនដែលស្បើយបានមួយវេលា ទាំងនោះហើយជា ការទ្រង់ផ្ចាល។
៤- ឥឡូវពេលនេះទូលបង្គំ យល់កំហុសធំហើយរាងចាល នឹងលែងប្រព្រឹត្តដូចពីកាល មេល្បួងបណ្ដាល នារីកវរ។
៥- គឺទូលបង្គំស្មោះចំពោះ ព្រះអង្គសង្គ្រោះជាជំហរ ដែលធ្វើឲ្យយើងខ្ញុំអាចឈរ យ៉ាងមាំមួនល្អ ចំពោះទ្រង់។
៦- ដូច្នេះសូមទ្រង់ប្រោសមេត្តា ព្យាបាលរដ្ឋាដែលលិចលង និងប្រជារាស្ត្ររបស់ទ្រង ឲ្យបាននៅគង់វងដំរី គងដំរី។
៧- តាមព្រះបន្ទូលរបស់ទ្រង ដែលមាននៅក្នុងព្រះគម្ពីរ ភ័ណ្ឌរបាក្សត្រភាពទីពីរ ចំពូកប្រាំពីរ ខដប់បួន។
៨- ដែលបានចែងថាបើរាស្ត្រទ្រង់ ព្រមលះចោលបងផ្លួវផងខ្លួន ធ្លាប់បានប្រព្រឹត្តជាច្រើនស្ងួន
ឈប់លេងលាក់ពួន ចំពោះព្រះ។
៩- ហើយទូលអង្វរករព្រះអង្គ ដោយចិត្តស្មោះត្រងលែងមានះ ឱនរូបកាយចុះក្រាបសំពះ នោះទ្រង់មិនលះ ចោលអ្នកឡើយ។
១០- ព្រះអង្គនឹងស្តាប់ពីឋានសួគ៌ ពាក្យអ្នកលន់តួមិនខានឆ្លើយ ទ្រង់នឹងជួយអ្នកឲ្យបានស្បើយ ឲ្យបានល្ហែល្ហើយ ពីទុក្ខភ័យ
១១- មិនតែប៉ុណ្ណោះទ្រង់មិនខាន ជួយអ្នកឲ្យបានទាំងបូរី ដែលលិចលង់ទៅមកជាថ្មី
ស្រស់ល្អឥតបី អ្វីផ្ទឹមស្មើ។
១២- ចូរយើងសង្ឃឹមទុកចិត្តចុះ គ្រប់ការទាំងអស់ស្រេចទ្រង់ប្រើ មើលចុះផែនដីកំពុងដើរ សួរថានេះតើ អ្នកណាធ្វើ។
១៣- គឺព្រះដែលមានគ្រប់ចេស្តា និងក្តីស្នេហាយ៉ាងលើសលើ ទ្រង់បានបង្កើតសព្វសារពើ
គ្មានអ្នកណាធ្វើ ក្រៅពីទ្រង។
១៤- ដូច្នេះក្នុងការសង្គ្រោះយើង ឲ្យរួចពីភ្លើងបាននៅគង គ្មានពិបាកសោះចំពោះទ្រង់
ឲ្យតែយើងផ្អង ជឿទុកចិត្ត។
១៥- បិតា បុត្រា ព្រះវិញ្ញាណ បីអង្គជាស្ពានមាំមួនពិត ជាទីសង្ឃឹមនៅក្នុងចិត្ត ឲ្យយើងខ្ញុំគិត តាមព្រះអង្គ។
១៦- ដែលទ្រង់ជាព្រះពិតតែមួយ ទ្រង់តែងតែជួយមិនបោះបង យើងខ្ញុំឱនក្រាបយ៉ាងស្មោះត្រង់ បង្គំផ្ចិតផ្ច អង្គទាំងបី។