Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ព្រះគុណទ្រង់ផ្តល់មកជាបរិបូរ ដោយព្រះមេត្តាអាសូរ ស្រឡាញ់ដល់យើងគ្រប់គ្នា ព្រះគុណសែនធ្ងន់ក្រៃឥតឧបមា ឥតមានអ្នកណា ដែលតបស្នងបានសោះឡើយ។
២- ព្រះគុណទ្រង់ផ្តល់មកគ្មានកំរិត អ្នកស្មោះត្រង់ទទួលពិត អ្នកសូមទ្រង់តែងតែឆ្លើយ ព្រះគុណផ្តល់មកវាល់មិនបានឡើយ ព្រះមិនកន្តើយ ទ្រង់ថែមឱ្យហើយថែមទៀត ។
៣- ព្រះគុណទ្រង់លោះដល់មនុស្សមានបាប នឿយព្រួយមានភាពដុនដាប ចិត្តគ្រាំរងទុក្ខមិនឃ្លាត ព្រះគុណប្រោសលោះលាងឱ្យបានស្អាត លើកតាំងឡើងទៀត ជាកូនស្ងួនភ្ងានៃព្រះ ។
៤- ព្រះគុណទ្រង់ផ្តល់ក្នុងគ្រាលំបាក រងទុកឬមានគ្រោះថ្នាក់ ដោយការបៀតបៀនយកឈ្នះ ព្រះគុណលួងលោមចិត្តធូរស្រឡះ មានឬក្រណាស់ អាចរស់ដោយក្តីអំណរ ។
៥- ព្រះគុណនៃព្រះអស្ចារ្យរកគ្មាន ព្រះគុណផ្តល់មកជាទាន ឱ្យយើងតាំងចិត្តស្មោះសរ ទទួលរហូតដោយចិត្តត្រេកអ ទ្រង់នឹងថែម ត ដរាបអស់កល្បរៀងទៅ ៕