Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

អង្គណាមួយ

  • 00:00  /  00:00
  • singer


១- អង្គណាមួយ ផ្ទុំក្នុងក្រោលសត្វ រាត្រីស្ងាត់នៅបេថ្លេហិម គឺព្រះគ្រីស្ទ ជាព្រះមហាក្សត្រយើង រាជ្យថ្កុំថ្កើង ស្តេចជិតយាងមកហើយ ។

បន្ទរ- ព្រមគ្នាឡើងទទួលទ្រង់មិត្តអើយ ឱមិត្តអើយថ្វាយចិត្តបរិសុទ្ធ ។


២- អង្គណាមួយ នាមល្បីរន្ទឺ ប្រោសមនុស្សឈឺ ពិការឱ្យជា គឺព្រះគ្រីស្ទ ជាព្រះមហាក្សត្រយើង រាជ្យថ្កុំថ្កើង   ស្តេចជិតយាងមកហើយ


៣- អង្គណាមួយ   មានឫទ្ធិចេស្តា   ប្រោសឡាសារឱ្យរស់វិញ   គឺព្រះគ្រីស្ទ ជាព្រះមហាក្សត្រយើង   រាជ្យថ្កុំថ្កើង  ស្តេចជិតយាងមកហើយ ។


៤- អង្គណាមួយ   ហឫទ័យស្នេហា   ទ្រាំឈឺផ្សារនៅលើឈើឆ្កាង   គឺព្រះគ្រីស្ទ ជាព្រះមហាក្សត្រយើង  រាជ្យថ្កុំថ្កើង   ស្តេចជិតយាងមកហើយ ។


៥- អង្គណាមួយ   សុគតបីថ្ងៃ   សងតម្លៃបាបកម្មមនុស្សលោក   គឺព្រះគ្រីស្ទ ជាព្រះមហាក្សត្រយើង  រាជ្យថ្កុំថ្កើង ស្តេចជិតយាងមកហើយ  ។


៦- អង្គណាមួយួឈ្នះមច្ចុរាជ   ដោយអំណាចស្លាប់ហើយរស់វិញ   គឺព្រះគ្រីស្ទ ជាព្រះមហាក្សត្រយើង រាជ្យថ្កុំថ្កើង   ស្តេចជិតយាងមកហើយ ។


៧- អង្គណាមួយ  យាងឡើងឋានសួគ៌   សន្យាមកវិញស្រង់យើងឡើង  គឺព្រះ គ្រីស្ទ ជាព្រះមហាក្សត្រយើង   រាជ្យថ្កុំថ្កើង  ស្តេចជិតយាងមកហើយ  ៕