Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ដោយសារព្រះដ៏មានជ័យ

  • 00:00  /  00:00
  • singer


១- ទោះស្លាប់ឬរស់ខ្ញុំស្មោះនឹងទ្រង់      មិនព្រមលះបង់ព្រោះទ្រង់ល្អណាស់ ស្ទួន
    ព្រះអង្គស្រឡាញ់មនុស្សលោកជាក់ច្បាស់  ទើបសុខចិត្តលះបង់ព្រះជន្មា ។

២- ព្រះអង្គមានជ័យខ្ញុំក៏មានជ័យ    សុគតបីថ្ងៃទ្រង់ឈ្នះមរណា ស្ទួន
    ឈ្នះអស់អ្វីៗនៅលើលោកា      មានព្រះជីវ៉ារស់នៅសព្វថ្ងៃ ។

៣- ជោគជ័យជំនះបានមកឯទ្រង់    ត្រចះត្រចង់រុងរឿងពេកក្រៃ ស្ទួន
     ខ្ញុំអរខ្លាំងណាស់លែងមានភិតភ័យ  ព្រះគ្រីស្ទម្ចាស់ថ្លៃប្រោសលោះខ្ញុំហើយ។

៤- ខ្ញុំឈ្នះក្តីស្លាប់ដោយសារគុណព្រះ   បាបចាញ់លែងឈ្នះលើខ្ញុំទៀតហើយ   ស្ទួន
    ជីវិតខ្ញុំថ្មីអស់កល្បទៅអើយ   ទ្វារសួគ៌បើកហើយចាំទទួលផង ។

៥- ចូរសប្បាយឡើងពួកយើងកូនព្រះ   ត្រូវខំរូតរះបំរើព្រះអង្គ ស្ទួន
    ទ្រង់ប្រទានពរសក្តិសមកន្លង      ជ័យជំនះទ្រង់ ទ្រង់ឱ្យយើងស្រេច​​ ។