Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ខ្ញុំមានអំណរ

  • 00:00  /  00:00
  • singer


១- ខ្ញុំមានអំណរខ្លាំងក្រៃដោយបានសង្គ្រោះ    បានព្រះប្រោសលោះ

ទ្រង់ជួយរំដោះឱ្យខ្ញុំមានភាពសិរី កាលមុនខ្ញុំដើរ បម្រើលោកិយ

តាមភាពអប្រិយ ឥតយល់ដឹងអ្វី មេបាបបំភ្លៃឱ្យទាស់នឹងព្រះ។

២- ខ្ញុំមានអំណរដោយបានឃើញពន្លឺពិត  ភ្លឺចាំងក្នុងចិត្ត  ឃើញសេចក្តីពិត

ឱ្យខ្ញុំបានយល់ជាក់ច្បាស់ ឃើញការស្មោកគ្រោក នាំលោកវិនាស

ការគួរខ្ពើមណាស់ ពន្លឺអម្ចាស់ភ្លឺចាំងស្រឡះ  ឱ្យខ្ញុំជៀសឆ្ងាយ។ 

៣- ខ្ញុំមានអំណរដ្បិតជួបព្រះអង្គមេត្រី ទ្រង់ជួយកែឆ្នៃ រៀបចំផ្លូវថ្មី  

ដោយទ្រង់លះបង់មិនស្តាយ    លះទាំងជីវិត  លោហិតហូរខ្ចាយ

ស៊ូប្តូរអង្គកាយ ជួយអ្នកដាច់ឆ្ងាយ   នាំមកដល់អាយឱ្យជានឹងព្រះ។

៤- ខ្ញុំមានអំណរខ្លាំងដោយបានជីវិតថ្មី    ជាជីវិថ្លៃយ៉ាងវិសេសក្រៃ

ដោយសារព្រះគ្រីស្ទជាម្ចាស់  ជីវិតអស់កល្ប ទ្រង់ប្រទានច្បាស់

គឺទ្រង់ជាម្ចាស់   ជួយប្រោសបំផ្លាស់   ដោយព្រះគុណព្រះខ្ញុំរស់តទៅ ៕