Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ទ្រង់នឹងយាងចូលមក

  • 00:00  /  00:00
  • singer


១- ឱ! ទ្វារទាំងឡាយ អើយចូរងើបក្បាលឡើង       (ស្ទួន)
​​​   ​  ទទួលក្សត្រដ៏ថ្កុំថ្កើង ទ្វារអើយចូរបើកចំហ        (ស្ទួន)
     ថ្វាយមហាក្សត្រាជាព្រះដ៏មានសិរីល្អ ទ្រង់នឹងយាងចូលមក
     ឱ! ទ្វារដ៏អស់កល្បអើយ ចូរបើកចំហចុះ ។

២- ព្រះមហាក្សត្រាព្រះដ៏មានសិរីល្អ                 (ស្ទួន)
     ដែលទ្រង់នឹងយាងចូលមក អំណាចទ្រង់លើទាំងអស់ (ស្ទួន)
     ជាអ្នកចម្បាំងឈ្នះពួកខ្មាំងហើយជួយរំដោះ អស់អ្នកដែលរងគ្រោះ
     ឲ្យរួចដោយឫទិ្ធគួរស្ញែង ល្បីល្បាញយ៉ាងអស្ចារ្យ ។

៣- ព្រះមហាក្សត្រាដ៏មានសិរីល្អ                    (ស្ទួន)
     ដែលទ្រង់នឹងយាងចូលមក នោះតើទ្រង់ជាអង្គណា? (ស្ទួន)
     គឺព្រះរាជ្យបុត្រដែលមកពីព្រះវរបិតា  ឬព្រះយេហូវ៉ា
     ដែលបង្កើតលោកិនេះ   ជាអម្ចាស់មេត្រី ។

៤- ឱ! មនុស្សគ្រប់ពូជជាតិសាសន៍ទាំងឡាយអើយ ​​    (ស្ទួន) 
     ចូរកុំនៅធ្វើកន្តើយ ទោះក្មេងចាស់ប្រុសឬស្រី        (ស្ទួន)
     ចូរបើកទ្វារចិត្តថ្វាយទ្រង់យាងចូលមកឆ្នៃ បំផ្លាស់ជីវិតថ្មី 
     រស់ក្នុងសិរីល្អព្រះ ចូរបើកចំហចុះ ។