Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ព្រះគ្រីស្ទបានយាងមក ឱបងប្អូនអើយ ព្រះគ្រីស្ទបានយាងមក ស្ទួន
សង្គ្រោះមនុស្សលោក ឱបងប្អូនអើយ ឱ្យរួចពីបាប ស្ទួន
២- ទ្រង់រងទោសជួសយើង ឱបងប្អូនអើយ ត្រូវគេឆ្កាងសម្លាប់ ស្ទួន
ឈាមទ្រង់ហូរដាប ឱបងប្អូនអើយ ដល់ក្ស័យជីវិត ស្ទួន
៣- ទ្រង់លោះបាបយើងហើយ ឱបងប្អូនអើយ ទ្រង់រស់វិញពិត ស្ទួន
នៅមានជីវិត ឱបងប្អូនអើយ រស់តែសព្វថ្ងៃ ស្ទួន
៤- ទ្រង់ចាត់ព្រះវិញ្ញាណ ឱបងប្អូនអើយ ឱ្យមកលោកិយ ស្ទួន
នាំមនុស្សប្រុសស្រី ឱបងប្អូនអើយ ឱ្យជឿព្រះអង្គ ស្ទួន