Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ពេលពេញកំណត់ជិតមកដល់ហើយ

  • 00:00  /  00:00
  • singer


១- ពេលណាព្រះគ្រីស្ទមកវិញ ឱបងប្អូនអើយ នៅក្នុងពពក ស្ទួន ពួកបរិសុទ្ធហែហមទ្រង់មក ឱបងប្អូនអើយ ពេញសិរីល្អ ចូរយើងទទួលទ្រង់ចុះ ឱបងប្អូនអើយ ដោយចិត្តស្មោះសរ។


២- ទ្រង់ពិតជាយាងមកវិញ ឱបងប្អូនអើយ ឱ្យយើងត្រេកអរ ស្ទួន មកគ្រងរាជ្យលើនគរ       ឱបងប្អូនអើយ រួចតាំងយើងឡើង ចូរយើងជឿដល់ទ្រង់ចុះ ឱបងប្អូនអើយ នុ៎បាះនថ្កុំថ្កើង  ។


៣- ទ្រង់ជិតយាងមកវិញហើយ ឱបងប្អូនអើយ ខំតាំងចិត្តឡើង ស្ទួន ញែកខ្លួនតាមច្បាប់ម្ចាស់យើង ឱបងប្អូនអើយ ឱ្យបានបរិសុទ្ធ ចូរយើងរងចាំទ្រង់ចុះ          ឱបងប្អូនអើយ ទ្រង់លើកយើងផុត៕


៤- ពេលណាទ្រង់យាងមកដល់ ឱបងប្អូនអើយ ពួកខ្មាំងភ័យស្លុត ស្ទួន រត់ពួនខ្មាស់ពួកបរិសុទ្ធ ឱបងប្អូនអើយ ព្រោះភាពឧត្តម ចូរយើងមានសង្ឃឹមចុះ       ឱបងប្អូនអើយ ដោយចិត្តមុតមាំ។


៥- ទ្រង់មុខជាតាំងយើងឡើង ឱបងប្អូនអើយ ក្នុងរាជ្យសុខុម ស្ទួន រាជ្យទ្រង់ខ្ពង់ខ្ពស់ឧត្តម        ឱបងប្អូនអើយ ឋិតថេរយូរលង់ ចូរយើងរីករាយចិត្តចុះ ឱបងប្អូនអើយ លើកសរសើរទ្រង់៕