Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ព្រះគ្រីស្តបានមក

  • 00:00  /  00:00
  • singer


១- ព្រះគ្រីស្តបានមក នាំយកអំណរ ឲ្យចិត្តយើងត្រេកអរ ដោយលោះយើងគ្រប់គ្នា ព្រះយេស៊ូស ថ្វាយអង្គទ្រង់លើអាសនា ទុកជាគ្រឿងយញ្ញបូជា ឲ្យរួចបាបគ្រប់គ្នា រួចដោយជឿសោះ ។

២- មើលក្តីស្រឡាញ់ នៃព្រះបិតា ប្រទានរាជបុត្រា យេស៊ូឲ្យមកប្រោស ទ្រង់មានអំណាច ស្លាប់មិនអាចឈ្នះទ្រង់សោះ ការល្បួងលួងទ្រង់ជួយដោះ ស្អាងព្រលឹងឲ្យរស់ អស់កល្បឥតផុត ។

៣- ទ្រង់មកហៅយើងចូលក្នុងពន្លឺ បាត់ងងឹតហើយជឿ ចាំទីក្រុងបរិសុទ្ឋ ព្រះគ្រឹស្ត ជាក្សត្រ ម្ចាស់ក្រុងរុងរឿងបំផុត ឲ្យយើងចាំយាមអត់ធ្មត់ ដល់ពេលទ្រង់កំណត់ មកយកទៅពិត ។

៤- អស់អ្នកមានចិត្តចង់ទទួលទ្រង់ សូមឆាប់យាងព្រះអង្គឲ្យចូលគង់ក្នុងចិត្ត ទ្រង់នៅមាត់ទ្វារ គោះគ្រប់គ្រាទ្វារចិត្តមិត្ត ព្រះវិញ្ញាណសុំសណ្ឋិត ជាជំនួយជីវិត ដល់កូនព្រះអង្គ ។