Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ចូរជឿព្រះអង្គ

  • 00:00  /  00:00
  • singer


១- ព្រះអង្គយេស៊ូវ ជាម្ចាស់ជីវិតនៃខ្ញុំ ប្រសើរឧត្តម មកពីព្រះវរបិតា ទ្រង់ប្រទានមក    ឱ្យមានអំណាចចេស្តា ចុះមកលោកា ដើម្បីសង្គ្រោះដល់មនុស្ស។ ដូច្នេះពួកយើងត្រូវតែជឿដល់ព្រះអង្គ ត្រូវលើកតម្កើងទ្រង់ ជាព្រះប្រោសលោះ ទ្រង់បានយាងមកដើម្បីស្លាប់ជំនួស ប្រោសយើងឱ្យរស់ ក្តីស្លាប់ចុះចាញ់។


២- ព្រះលោហិតទ្រង់ បានខ្ចាយនៅលើឈើឆ្កាង គឺជាភស្តុតាង បញ្ជាក់ពីក្តីស្រឡាញ់ ឈាមសងថ្លៃលោះ មានឫទ្ធិចេស្តាពោរពេញ បាបត្រូវចុះចាញ់ ដោយសារព្រះអំណោយទាន។ អ្នកណាបានជឿដល់ព្រះវរបិតា ព្រះរាជបុត្រា ហើយនិងព្រះវិញ្ញាណ នុ៎ះ ទ្រង់សណ្ឋិតបំផ្លាស់ចិត្តគ្រីស្ទាន ថែមទាំងប្រទាន សេចក្តីសុខអើយ។


៣- ឱ ! បងប្អូនអើយ ចូរដើរតាមផ្លូវព្រះអង្គ បើយើងតាមទ្រង់ នោះមិនខុសបំណងឡើយ ផ្លូវរៀបចំស្រេច ក្នុងទ្រង់កុំនៅកន្តើយ ឃើញទ្រង់ច្បាស់ហើយ លន់តួថ្វាយចិត្តជឿភ្លាម។

ឱ !ព្រះអង្គអើយយើងខ្ញុំដើរតាមទ្រង់ សូមកែតម្រង់  ដោយចេស្តាក្នុងឈាម ព្រះបន្ទូលនាំដាស់តឿនយើងត្រាប់តាម ឱ្យបានរួចភ្លាម ពីបាបអាសោច៕