Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ខ្ញុំចង់នៅជិតទ្រង់ ឱព្រះយេស៊ូវអើយ សូមទ្រង់ប្រាសមេត្តាឱ្យខ្ញុំ បាននៅជិតជាប់ជាមួយព្រះអង្គ នោះព្រលឹងខ្ញុំបាន ឆ្អែតស្កប់ស្កល់ស្រាកស្រាន្ត ដោយព្រះគុណដែលទ្រង់បានផ្តល់មកផង
សូមជួយកែតម្រង់ ដោយព្រះទ័យប្រណីមេត្តាអាណិត ។
២- ខ្ញុំចង់នៅជិតទ្រង់ ជិតជានិច្ចរាល់ថ្ងៃ ឱ្យទ្រង់ឆ្នៃសូនប៉ាន់ព្រលឹង ផងខ្ញុំដែលខូចខ្ទេចខ្ទាំជាពិត ខ្ញុំចង់តាមទ្រង់ណាស់ ចង់ស្តាប់ព្រះអង្គច្បាស់ ដើម្បីបានប្រកបនឹងទ្រង់យ៉ាងស្និទ្ធ សូមនាំខ្ញុំមកជិត ដាក់នៅជាប់ហើយផ្អោបនឹងព្រះឱរា ។
៣- ខ្ញុំចង់នៅជិតទ្រង់ ចង់បានកម្លាំងថ្មី កម្លាំងខាងសាច់ឈាមនោះមាន ប្រយោជន៍បានត្រឹមនៅនាលោកា បើកម្លាំងទ្រង់ឱ្យ ខ្ញុំនឹងមិនដែលខ្សោយ ជាកម្លាំងដ៏មានអំណាចចេស្តា ឱព្រះដ៏អស្ចារ្យ សូមជួយួខ្ញុំឱ្យមានកម្លាំងវិញ្ញាណ ។
៤- ខ្ញុំចង់នៅជិតទ្រង់ ដើម្បីបានបំរើ តាមតែទ្រង់ចង់ប្រើឱ្យខ្ញុំ ធ្វើការយ៉ាងណាដែលល្អរកគ្មាន គឺកិច្ចការយ៉ាងធំ ការប្រសើរឧត្តម ដែលអាចជួយឱ្យមនុស្សផ្លាស់ប្រែចិត្តបាន ឱ្យគេបែរវិលថ្កាន មកឯព្រះសង្គ្រោះដ៏មានចេស្តា ៕