Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ប្តេជ្ញាតាមទ្រង់លុះក្ស័យ

  • 00:00  /  00:00
  • singer


១-

ព្រះយេស៊ូវជាមាគ៌ានៃយើងខ្ញុំ

បានក្តីសុខុមដល់យើងរាល់គ្នា


ពួកយើងទាំងអស់ត្រូវខំពុះពារ 

ដើរតាមមាគ៌ាព្រះយេហ៊ូវ៉ា។




២-

យើងត្រូវដើរតាមព្រះបន្ទូលព្រះអង្គ 

តាមផ្លូវរបស់ព្រះវបិតា


និងព្រះយេស៊ូវជារាជបុត្រា

ដែលប្តូរជីវ៉ាលោះបាបមនុស្សលោក។




បន្ទរ

ព្រះលោហិតទ្រង់ធ្លាក់សព្វព្រះកាយ

ហើយព្រះអង្គបានស្រង់យើងទាំងឡាយ


ឱ្យរួចពីអំណាចអារក្សសាតាំង 

ដែលវាប្រឆាំងព្រះវរបិតា


ព្រះអង្គព្រមក្ស័យសង្ខារ 

ដោយមិនស្តាយជីវ៉ា


ដើម្បីប្រឆាំងអារក្សនោះណា

 វាបានមកលួងលោម


 កូនចៀមព្រះអម្ចាស់

ដែលក្រាញននៀលដើររតាមព្រះអង្គ។

៣-

ពួកយើងត្រូវខំដើរផ្សាយព្រះបន្ទូល 

បញ្ចុះបញ្ចូលតាមបញ្ជាទ្រង់  


នៅគ្រប់តំបន់ឱ្យជឿព្រះអង្គ 

ប្តេជ្ញាតាមទ្រង់លុះក្ស័យសង្ខារ