Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ឱពួកមនុស្សជាតិផងទាំងឡាយអើយ ហេតុម្តេចឡើយបង្ខាតតែពេលវេលា ស្វែងរកអ្វីៗមិនមែនជាអាហារ ដែលឱ្យព្រលឹងបានរស់ ។
២- ចូរមកអស់អ្នកគ្មានប្រាក់ទិញអើយ ព្រះរៀបហើយទ្រង់ផ្តល់ឱ្យេអ្នកទាំងអស់ ម្ហូបយ៉ាងពិសេសចូរមកយកចុះ គឺព្រះដ៏រស់យ៉ាងថ្កើង ។
បន្ទរ- ព្រះគ្រីស្ទទ្រង់ជាអាហារអ្នកពិត ទ្រង់ចែករូបកាយជីវិតឱ្យយើង នៅថ្ងៃមួយព្រះប្រោសយើងឱ្យរស់ឡើង និងលើកតម្កើងដោយក្តីប្រណីសន្តោស។
៣- ឱអ្នកស្រេកឃ្លានហើយផ្ទុកធ្ងន់អើយ ទ្រង់ហៅហើយចូលមកទទួលយកចុះ នឹងមិននឿយព្រួយស្វែងរកទៀតសោះ ទ្រង់ឱ្យជីវិតអស់កល្ប ៕