Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ត្រូវឲ្យស្គាល់ព្រះហើយជឿតាម

  • 00:00  /  00:00
  • singer


១- រឺរឿងដែលថ្លែងពីព្រះគ្រីស្ត តើយើងនឹងរិះគិតយ៉ាងណា ដ្បិតទ្រង់ជាព្រះរាជបុត្រា នៃព្រះបិតាដ៏ប្រពៃ។


២- ព្រះអង្គជាព្រះអាទិកពិត ជាព្រះមានឫទ្ធិតេជះល្បី ព្រមទាំងចេស្តាព្រះបារមី តើដោយហេតុអ្វីគេធ្វើគុត។


៣- បើទ្រង់មានគ្រប់ព្រះចេស្តា ហេតុអ្វីបានជាចៀសមិនផុត មហាទេវតាដែលបរិសុទ្ឋ នាំគ្នាក្រាបលុតបង្គំទ្រង់។


៤- យើងថ្លែងម្ដងទៀតស្រាយប្រស្នា ដើម្បីដោះសាដោយស្មោះត្រង់ ដែលមានក្នុងសាសនាព្រះអង្គ រៀបទុកផ្ចិតផ្ចង់យ៉ាងប្រពៃ។


៥- ដូចជាបានចែងក្នុងគម្ពីរ សម្តែងឫទ្ធីធំពេកក កំចាត់ទុច្ចរិតផុតនិស្ស័យ រួចក៏ប្រល័យបាបបានស្បើយ។ 


៦- យើងថ្លែងពីរឿងទ្រង់សុគត បីថ្ងៃកំណត់រស់វិញហើយ ទ្រង់រស់ប្រាកដឱអ្នកអើយ មិនស្លាប់ទៀតឡើយដរាបហោង ។


៧- ដែលទ្រង់សុគតបីថ្ងៃនោះ គឺយកឈាមលោះបាបមនុស្សផង ទាំងអ្នកទាំងខ្ញុំរួចហើយហោង ស៊ូប្ដូរតែម្ដងសម្រេចការ។


៨- តាមក្រឹត្យវិន័យរបស់ទ្រង់ ប្រទានមកក្នុងលោកិយរា ឲ្យយើងប្រតិបត្តិក្នុងចិន្តា មិនឲ្យអ្នកណាខុសវិន័យ។


៩- ទី១បាបមិនស្គាល់ព្រះអង្គ រង្វងឆ្ងាយបង់ក្នុងលោកិយ លើកមនុស្សជំនួសព្រះវិញខ្ចី ឬយកអ្វីៗធ្វើព្រះហោង។


១០- ឯបាបទី២ ភ្លេចគុណព្រះ អួតខ្លួនចេះណាស់ជាងមនុស្សផង ធ្វើឫកយ៉ាងនោះចិត្តសៅហ្មង យើងអួតរំលងព្រះហើយវៃ។


១១- ទី៣ គឺបាបជាសម្រេច បាបផ្តន្ទាផ្តាច់មនុស្សលោកិយ កាន់ចិត្តមោហោមិនដឹងអី ស្លាប់ទៅបានអ្វីជាទីពឹង។


១២- រៀនមិនចេះដល់មិនស្គាល់ត្រូវ កំពុងយើងនៅរូបកាយហ្នឹង ធ្វើឥតបើគិតមិនរំពឹង ប្រាកដជានឹងវិនាសហើយ។ 


១៣- គេប្រាប់ព្រះនាមព្រះសង្រ្គោះ ឲ្យចិត្តជឿចុះកុំឆ្ងល់ឡើយ កុំឲ្យអួតខ្លួនធ្វើកន្តើយ តបឆ្លើយដោយពាក្យថាព្រះអ្វី។


១៤- ឯព្រះប្រាកដមានតែមួយ ដែលអាចនឹងជួយគ្មានពីរបី ទោះលើឋានសួគ៌ឬផែនដី គ្មាននាមឈ្មោះអ្វីណាទៀតសោះ។


១៥- មានត្រឹមតែនាមព្រះយេស៊ូ ព្រះអង្គទ្រង់ប្តូរដោយត្រង់ស្មោះ ទ្រាំឲ្យគេឆ្កាងយកឈាមលោះ បាបមនុស្សទាំងអស់ក្នុងលោកិយ។


១៦- ក្នុងសញ្ញាចាស់បានពន្យល់ រហូតមកដល់សញ្ញាថ្មី ដំណឹងល្អបួនផ្ទួនសេចក្តី មិនឲ្យឆ្ងល់អ្វីសង្ស័យឡើយ។


១៧- បើយើងនឹងយកផ្លូវប្រាជ្ញា មកពិចារណាបងប្អូនអើយ ប្រាកដជានឹងឃើញច្បាស់ហើយ គ្មានកំបាំងឡើយក្នុងវិញ្ញាណ។


១៨- មានបទមួយទៀតែចងមកច្បាស់ បើយើងជឿព្រះ ព្រះបង្រៀន ត្រូវខិតខំស្តាប់ដំបូន្មាន ក្រែងទៅមុខខានបានស្គាល់ព្រះ។


១៩- ខ្លួនទីពឹងខ្លួនមិនបានឡើយ រកផ្លូវឲ្យហើយយ៉ាងរហ័ស ដល់ស្លាប់ចោលខ្លួនទៅស្រឡះ បើយើងពឹងព្រះនោះទើបត្រូវ។


២០- ដ្បិតអីវិញ្ញាណយើងគ្មានស្លាប់ ដូចយើងដឹងស្រាប់ហើយឥឡូវ ដល់ព្រលឹងចាកចោលខ្លួនទៅ នោះតើយើងត្រូវពឹងអ្នកណា។


២១- ច្នេះគួរយើងពឹងព្រះវិញ្ញាណ ដ្បិតព្រះអង្គមានគ្រប់ចេស្តា បង្កើតវិញ្ញាណគ្រប់រូបា ទ្រង់ថែរក្សាដោយត្រង់ស្មោះ។


២២- ព្រះទ្រង់ញាណមានគ្រប់ចេស្តា ព្រះគុណករុណាអាចប្រោសលោះ មានទាំងព្រះទ័យដ៏សប្បុរស ខ្ពស់លើសទាំងអស់គ្មានផ្ទឹមដល់។


២៣- សម្បត្តិព្រះអង្គក៏មានគ្រប់ ទ្រង់ដាក់ក្នុងភពទុកតម្កល់ សម្រាប់អស់មនុស្សផងគ្មានសល់ សុទ្ធតែយោបល់ព្រះទាំងអស់។


២៤- ការខំធ្វើបុណ្យកសាងនោះ រកព្រះសង្គ្រោះមិនឃើញសោះ បើយើងសូមព្រះទ្រង់នឹងដោះ ឲ្យរួចទាំងអស់ដោយព្រះឫទ្ឋិ។


២៥- ហេតុនេះយើងត្រូវតែទាញយក ព្រះគម្ពីរមករំពឹងគិត រកឫសរកគល់ឲ្យយល់ពិត រួចត្រូវថ្វាយចិត្តជឿប្រាកដ។


២៦- កុំឲ្យប្រកាន់ព្រះយើងគេ ត្រូវតែរិះរេយ៉ាងម៉ត់ចត់ ពិនិត្យខុសត្រូវតាមបែបបទ តាមព្រះកំណត់ទុកមកហើយ។


២៧- កុំឲ្យពីងខ្លួននោះវាខុស គួរពឹងព្រះចុះកុំកន្តើយ ព្រោះព្រះមានឫទ្ឋិពិតអ្នកអើយ អំណាចទ្រង់ហើយធំជាងគេ។


២៨- ព្រះពិតប្រាកដទ្រង់ទៀងត្រង់ គួរតាមព្រះអង្គចុះកុំរេ ខ្លួនទីពឹងខ្លួនមិនរួចទេ ចូរឈឺចិត្តបែរពីបាបបង់។ 


២៩- លន់តូសូមទោសចំពោះព្រះ លើកដៃសំពះថ្វាយខ្លួនផង ដោយជឿឥតខ្ចោះចិត្តស្មោះត្រង់ នោះទើបព្រះអង្គប្រោសរួចពិត។


៣០- អ្នកនឹងបានកើតជាថ្មីផង វិញ្ញាណព្រះហោងមកសណ្ឋិត សម្តែងឫទ្ឋិបំផ្លាស់ចិត្ត ជាកូនព្រះពិតដោយបារមី។


៣១- ច្នោះទើបបានគ្រងមរតកទ្រង់ មានឫទ្ធីផងមានសួរស្តី ជីវិតអស់កល្បល្អឥតបី ចូរជឿឃ្មាតខ្មីបងប្អូនអើយ។