Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ទ្រង់វិសេសណាស់ដល់ខ្ញុំ

  • 00:00  /  00:00
  • singer


១-  ព្រះអម្ចាស់ទ្រង់វិសេសណាស់ដល់ខ្ញុំ         គ្មានអ្វីធំដែលឱ្យខ្ញុំទុកស្មើព្រះអង្គ
     ទ្រង់ស្រឡាញ់ហើយលោះខ្ញុំពីទោសផង      ក៏បានសងដោយព្រះលោហិតដ៏បរិសុទ្ធ។

២- ព្រះអង្គទ្រង់មានព្រះគុណយ៉ាងវិសេស        ខ្លាំងដល់ម៉្លេះគឺទ្រង់លះមកសុគត
     ប្រោសជីវិតខ្ញុំត្រូវស្លាប់ឱ្យរួចផុត               ញែកបរិសុទ្ធទាំងរក្សាមិនឱ្យមានហ្មង ។

៣- ទ្រង់មិនដែលប្រកាន់ទោសពេលខ្ញុំខុស       ជ្រុលលើសលោះដល់ដួលចុះឥតប៉ុនប៉ង
     តែងនៅអែបលូកហត្ថាលើកត្រកង            គ្មានមិត្តផងដែលវិសេសដូចជាទ្រង់ឡើយ។

៤- បន្ទូលទ្រង់ផ្អែមពិរោះដល់ខ្ញុំណាស់             សន្យាច្បាស់បើខ្ញុំលុះតាមទ្រង់ហើយ
     តាំងខ្ញុំឱ្យបានឡើងជាកូនព្រះអើយ            មិនគួរឡើយតែព្រះអង្គទ្រង់ប្រោសមេត្តា។

៥- អើព្រះគ្រីស្ទវិសេសម៉្លេះដល់ខ្ញុំ                   គឺជាភ្នំកំផែងជុំរាំងការពារ
     ព្រះគុណទ្រង់វិសេសហួសខ្ញុំពណ៌នា           ព្រះអង្គជាម្ចាស់ហើយតួសេចក្តីស្រឡាញ់៕