Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ព្រះហស្តព្រះគ្រីស្ត

  • 00:00  /  00:00
  • singer


១- ព្រះហស្តព្រះគ្រីស្ត មានចេស្តាម្លេះបង្កើតលោកិយ (ស្ទួន) ផ្ទៃមេឃធំធេង    ហ្វូងផ្កាយខែនិងថ្ងៃ សមុទ្រព្រឹក្សព្រៃ មនុស្សសត្វអស្ចារ្យ សារពើលើផែនដី  និងអាកាសា

សុទ្ធសឹងជាស្នា  ព្រះហស្តព្រះអង្គ។


២- ព្រះហស្តព្រះគ្រីស្ត  មានចេស្តាម្លេះប្រោសអស់រោគផង (ស្ទួន) ពាល់សាច់ប្រោសឃ្លង់ ឱ្យជាស្អាតហ្មត់ហ្មង គហើយថ្លង់ផង និយាយស្តាប់ឮ ប្រោសភ្នែកខ្វាក់ ពីកំណើតឱ្យបានភ្លឺ

ខ្វិនឱ្យងើបដើរ ទាំងរោគគ្រប់យ៉ាង។


៣-  ព្រះហស្តព្រះគ្រីស្ត ដោះបាបយើងនេះនៅលើឈើឆ្កាង (ស្ទួន) ស៊ូទ្រាំឱ្យគេបោះធ្លុះ    ទាំងសងខាង ភ្ចាប់លើឈើឆ្កាង  ព្រោះបាបមនុស្សលោក ព្រះហស្តទ្រង់ទ្រាំ    ចុកចាប់ឈាមហូរជោគ សង្គ្រោះមនុស្សលោក  ឱ្យរួចវេទនា ។


៤- ព្រះហស្តព្រះគ្រីស្ត ពេលឥឡូវនេះកំពុងគោះទ្វារ  (ស្ទួន) ព្រះហស្តទ្រង់គោះ ទ្វារចិត្តមនុស្សគ្រប់គ្នា ក្រែងមានអ្នកណា បើកថ្វាយទ្រង់ស្មោះ ទទួលទ្រង់ទុកជាព្រះ  អង្គសង្គ្រោះ ជាម្ចាស់ប្រោសលោះ រួចផុតពីស្លាប់ ។


៥- ព្រះហស្តព្រះគ្រីស្ត ទុកស្នាមធ្លុះនេះនៅជាដរាប (ស្ទួន) ទ្រង់បានសន្យា  វិលមកវិញយ៉ាងឆាប់ ព្រះហស្តនៅជាប់  ស្នាមទាំងសងខាង ព្រះហស្តនេះហើយ  ដែលទ្រង់រៀបនឹងស ផែនដីថ្មីឡើង ឱ្យអ្នកជឿទ្រង់៕