Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

អរព្រះគុណព្រះសង្រ្គោះ

  • 00:00  /  00:00
  • singer


១. អរគុណព្រះអង្គជារាជបុត្រ - ជារាជបុត្រ  ស៊ូលះចោលផុតចាកសួគ៌ា
   យកភាពជាមនុស្សនាលោកា  ប្រសួតហើយណាក្នុងក្រោលសត្វ។

បន្ទរ  ហាលេ ហាលេលូយ៉ា ហាលេ ហាលេលូយ៉ា។

២. យប់ទ្រង់ប្រសូតនោះអស្ចារ្យ - នោះក៏អស្ចារ្យ អស់ពួកទេវតាហោះច្រវាត់
    ប្រាប់ពួកឃ្វាលចៀមឱ្យដើរស្កាត់  ទៅគាល់អង្គក្សត្រដ៏ឧត្តម។

៣. នៅបេថ្លេហិមផ្ទុំក្នុងស្នូក - ផ្ទុំនៅក្នុងស្នូក  ព្រះដ៏ប្រោសលោកផ្ទុំសុខុម
    មានពួកហោរាក្រាបបង្គំ   លើកហត្ថប្រណម្យថ្វាយភស្តុភា។

៤. យើងខ្ញុំសូមអរព្រះគុណធ្ងន់  អរព្រះគុណធ្ងន់  គុណធំលើសលន់ទ្រង់មេត្តា
    គុណទ្រង់ប្រោសលោះដោះលោកា  ជួយជនគ្រប់គ្នាឱ្យរូចទោស។

៥. ទ្រង់ស៊ូលះចោលសិរីល្អ - ចោលសិរីល្អ ចោលឋានបវរយាងមកប្រោស
    ប្រសូតជាមនុស្សភាពមានទោស ដោយចង់សង្គ្រោះយើងរាល់គ្នា។

៦. កូនសូមអរគុណព្រះបិតា - គុណព្រះបិតា   ប្រទានបុត្រាទ្រង់មិនរា
    ដោយសារស្រឡាញ់យើងរាល់គ្នា   លើកចិត្តគ្រាំគ្រានៃបាបជន។

៧. ព្រះគ្រីស្ទកើតក្រោមក្រឹត្យវិន័យ - ក្រោមក្រឹត្យវិន័យ  ប្រសូតដើម្បីផ្ដល់ព្រះគុណ
    បំផ្លាញក្ដីស្លាប់ដោយអត់ធន់  ស៊ូយកព្រះជន្មបង់សងថ្លៃ។ 

៨. ចូរយើងច្រៀងថ្លែងអរព្រះគុណ-ថ្លែងអរព្រះគុណ  ទ្រង់លោះបាបធ្ងន់ពន់ពេកក្រៃ
    ក្ដីសុខដល់មនុស្សក្នុងលោកិយ  អំណរខ្លាំងក្រៃនៅឋានខ្ពស់។