Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ឥឡូវខ្ញុំបានដឹងជាក់ហើយ ថាខ្ញុំមិនមែនជាខ្ញុំទៀតទេ
ខ្ញុំឥតមានគ្នាន់គ្នេហ៍ បម្រើតែសេចក្តីគួរខ្មាស់។
២- ព្រះគ្រីស្ទបានប្រគល់រូបអង្គ ប្តូរបង់ទិញខ្ញុំដាច់ចេញស្រឡះ
ឱ្យបម្រើដល់ព្រះ ឱ្យស៊ូលះបែរពីលោកិយ។
៣- ខ្ញុំដឹងពិតថារួចចំណង ដែលចងក្នុងក្តីងងឹតអប្រីយិ៍
ជាប់បម្រើលោកិយ ដែលបានថ្លៃជាទោសដល់ស្លាប់។
៤- ខ្ញុំមិនមែនម្ចាស់ខ្លួនទៀតទេ ប៉ុន្តែព្រះគ្រីស្ទទ្រង់គង់ប្រថាប់
ជួយមិនឱ្យខ្ញុំស្លាប់ ប្រោសខ្ញុំឆាប់ទ្រង់រស់ក្នុងខ្ញុំ។
៥- សាច់ឈាមខ្ញុំឆ្កាងនឹងព្រះគ្រីស្ទ ពេលនេះខ្ញុំមានជំនឿជាធំ
ព្រះអើយសូមប្រើខ្ញុំ ទូលបង្គំតាមព្រះហឫទ័យ៕