Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
រស់ សេរីសុទ្ធា - ឆាឆា
ឃើញប្លែកត្រង់ណា
I - ឃើញប្លែកត្រង់ណា សូមមេត្តាប្រាប់ផង ឬមួយប្រុសបង
មានបំណងយ៉ាងណា ឈប់មើលអូនទៅ តែត្រូវមើលបងវិញណា រាងល្អអស្ចារ្យរំភើបនេត្រា
សាច់ក៏នៅផ្អែម។
II - រាងរូបប៉ុនបង អស់អ្នកផងថាតួ ឬចាស់ពេញតួ ចាស់ពេញតួជូរអែម
ថ្ពាល់បង ក្រហម ក្រហមដូចគេលាបក្រែម ចាស់បងជូរអែមជូរអែម
គេហៅចាស់គួរ។
R - រាងបងរាងបង គឺពេញអង្គជាប្រុស សម្រស់ៗ គឺពេញអង្គជាតួស្រីណាស្រីណា
បានបងក៏គួរ បងនឹងពេញតួហៅប្រុស។
III - អូនបានសន្យា ថាស្រឡាញ់បងមួយ សូមបងកុំព្រួយ
បងកុំព្រួយជឿចុះ ក្រៅពីរូបបង គឺអូនស្រឡាញ់ទាំងអស់ ទឹកចិត្តដែលស្មោះ គឺអូនស្មោះតែបងមួយ៕