Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ចូរគាល់ព្រះអង្គព្រះដ៏ខ្ពង់ខ្ពស់ វិសេសលើសអស់គា្មនអ្វីឧបមា ដើម្បីឲ្យផុតភ័យស្លុតចិន្តា ហើយអ្នកឯណាពឹងដរផុតភ័យ។
២- ព្រះអង្គទ្រង់ឫទ្ឋិដ៏ពិតដល់លោក ទ្រង់មានជ័យជោគឈ្នះមារដទៃ ខ្មាំងត្រូវខ្លបខ្លាចអំណាចបារមី តែងបាំងទុក្ខភ័យដោយក្ដីមេត្ត។
៣- ព្រះទ្រង់បីបាច់ថែរក្សាជាក់ ឲ្យផុតគ្រោះថ្នាក់ដោយគុណករុណា រោគាព្យាធិបៀតបៀនកាយា អំណាចចេស្ដាស្លាបទ្រង់គ្រប់រឹង។
៤- មានការកក់ក្តៅនៅក្នុងព្រះអង្គ មានផ្លូវឲ្យឆ្លងផុតដល់ត្រើយច្រាំង ឆ្លងផុតទុក្ខសោកបក់បោយ៉ាងខ្លាំង ដោយសារកម្លាំងបារមីព្រះអង្គ។
៥- ទោះពេលយប់ថ្ងៃគ្មានភ័យអ្វីឡើយ មានព្រះអង្គហើយអស់អ្នកប៉ុនប៉ង បំផ្លាញជីវិតឬឲ្យសៅហ្មង ព្រះម្ចាស់ច្បាស់ច្បងជាទីពឹងផ្អែក។
៦- មានមនុស្សរាប់ពាន់ដកដួលមិនភ្ញាក់ ដល់រាប់លានអ្នកធ្លាក់ឥតប្រកែក ព្រោះខ្លួនអាក្រក់គ្មានផ្លូវវែកញែក ចាត់ចេញជាផ្នែកគ្មានព្រះការពារ។
៧- ទ្រង់ឲ្យយើងរួចផុតពីអន្តរាយ សប្បាយរីករាយគ្រប់ពេលវលា ព្រោះអីយើងជឿឥតមានរួញរា ទ្រង់តែងរក្សារឿងរាបដរាប ។