Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ព្រះយេស៊ូវទ្រង់បានមក (ស្ទួន) ដើម្បីនឹងរកមនុស្សដែលបាត់បង់ អ្នកណាដែលជឿព្រះអង្គ (ស្ទួន) នោះនឹងបានគង់ជីវិតជាប់នៅ ។
២- អស់ឱពួកអ្នកគ្រីស្ទាន (ស្ទួន) ត្រូវតែក្លាហានផ្សាយដំណឹងទៅ ដល់មនុស្សបាត់បង់ឥឡូវ (ស្ទួន) ចូរពួកយើងទៅជួយជាប្រញាប់ ។
៣- លើកហត្ថទូលព្រះអម្ចាស់ (ស្ទួន) មានជនច្រើនណាស់កំពុងខ្ចាយខ្ចាត់ ត្រូវពួកយើងប្រតិបត្តិ (ស្ទួន) កុំនៅស្ងៀមស្ងាត់ឈប់កណ្តាលផ្លូវ។
៤- ដោយយើងជាពលគ្រីស្ទាន (ស្ទួន) គួរបោះជំហានព្រមៗគ្នាទៅ ឱ្យបានស្រុះស្រួលបួលកូវ (ស្ទួន) កុំនៅដើរទៅដោយពួតដៃគ្នា។
៥- បើយើងពិតជាកូនព្រះ (ស្ទួន) ដ៏មានតេជៈត្រូវយើងនឹកនា អាណិតអាសូរប្រជា (ស្ទួន) ពលរដ្ឋច្រើនគ្នាមិនទាន់ស្គាល់ទ្រង់។
៦- ជយោយើងកូនព្រះពិត (ស្ទួន) ដែលមានឥទ្ធិឬទ្ធិមិនត្រូវរារង់ ចូរធ្វើតាមបណ្តាំទ្រង់ (ស្ទួន) ជួយកែតម្រង់បាបជនឱ្យជា ។
៧- ទៅមុខកុំឱ្យយើងខ្មាស់ (ស្ទួន) ពួកយើងកូនព្រះត្រូវតែឧស្សាហ៍ ព្រះយេស៊ូវបានផ្តាំថា (ស្ទួន) ឱ្យយើងធ្វើការថ្វាយទ្រង់កុំខាន ៕