Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
សេរីសុទ្ធា &ស៊ីសាមុត - ឆាឆា
សន្យាឱ្យបងចាំ
I- (ប) អូនសន្យាឱ្យបងចាំ ពីរបីឆ្នាំ ប្លាយមិនព្រមរៀបការ
(ស) អូនមិនភ្លេចពាក្យសច្ចារៀនចប់កាលណា រៀបការជាមួយបង។
II- (ប) កាលឌីប្លូមបងខំអរ ស្រាប់តែបន្ត ថាចាំបាក់អង
(ស) ចាំបន្តិចទៅប្រុសបង អូនមានបំណង ឱ្យបងខ្ពស់មុខដោយសារ។
R- អូនខិតខំរៀនណាស់ (ប) រៀនទាល់តែចាស់ឬអ្វី (ស) ចាស់ចេះ ថ្នមប្តីអស្ចារ្យ (ប) អូ! ងាប់ហើយបើបាន ប្រពន្ធកញ្ចាស់យ៉ាបងមិនហ៊ានរៀបការ (ស) ខ្មាសអៀនអ្នកណាធ្វើអ្វី។
III- (ប) ឈប់ទៅអូនឈប់សិក្សា បងសច្ចា ថាចិញ្ចឹមអូនស្រី
(ស) អូនមិនចង់ធ្វើបាប កុំអាលការអី ចាំស្រីជាប់ដុកទ័រសិន។