Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ឱព្រះវិញ្ញាណដ៏មានព្រះពរ

  • 00:00  /  00:00
  • singer


១- ឱ!   សូមព្រះវិញ្ញាណដ៏មានព្រះពរ   មកសណ្ឋិតនៅឱ្យបានពោរពេញ   ញែកស្អាតឡើងវិញ ឱ្យបានជាថ្មី ដោយចេស្តាដ៏ឧត្តម សូមប៉ាន់ឆ្នៃ

ដូចជាភាជនៈដ៏មានតម្លៃ ប្រើការនៅក្នុងដំណាក់ទ្រង់។


២- ឱ!   សូមព្រះវិញ្ញាណដ៏មានព្រះពរ  ប្រទានចេស្តាថ្លៃថ្លា ឧត្តម ព្រះពរយ៉ាងធំ មានក្នុងព្រះអង្គ ឱ្យមានចិត្តខិតខំសង្វាត

ជួយចម្លង អ្នកនៅក្នុងក្តីងងឹតសូន្យសុង    ឱ្យឆ្លងដល់ត្រើយនៃជីវិត។


៣- ឱ!   សូមព្រះវិញ្ញាណដ៏មានព្រះពរ គាំពាររក្សាព្រលឹងយើងខ្ញុំផង ជួយកូនព្រះអង្គ  ឱ្យបាននៅជិត យល់ដល់ព្រះហឬទ័យស្រឡាញ់

ពោរពេញពិត   ពេញដោយសន្តោសមេត្តាអាណិត   ដរាបដល់ស៊ូបង់ព្រះជន្ម។


៤- ឱ!   សូមព្រះវិញ្ញាណដ៏មានពរអើយ    សូមនាំព្រះពររបស់ទ្រង់មក ចែកអ្នកស្វែងរក  ទាំងស៊ូអត់ធន់  ដល់ពួកអ្នកមានចិត្តស្រេកឃ្លានពឹងព្រះគុណ

បានភាពបរិសុទ្ធដោយព្រះគុណធ្ងន់   ហើយឃើញព្រះភក្ត្រ័ព្រះអម្ចាស់៕