Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ខ្ញុំដើរតាមទ្រង់

  • 00:00  /  00:00
  • singer


១- ខ្ញុំដើរតាមទ្រង់  តាមទ្រង់ដោយជាប់ប្រកិតពីក្រោយ ជួនជើងចុករោយ

ថ្លោះធ្លោយជំពប់ដួល ជួនចិត្តរាយមាយប្រែលប្រួល    រារែកច្រាស់ជ្រួល

វិះដួលតាមលោកិយ បានដើរតាមទ្រង់រាល់ថ្ងៃ ដោយទុកចិត្តឥតសង្ស័យ

ភ្នែកខ្ញុំរំពៃ  ផ្តោតតាមទ្រង់មួយ  ព្រះអង្គតែងជួយឱ្យដើរដោយសុខ ។


២- ខ្ញុំដើរតាមទ្រង់    តាមទ្រង់រៀងរាល់ថ្ងៃដោយតត្រុក    ទ្រង់យាងនាំមុខ

ខ្ញុំសុខចិត្តដើរក្រោយ      ទោះបីខ្ញុំជាមនុស្សខ្សោយ    យ៉ាងណាក៊៏ដោយ

ទ្រង់ជួយផ្តល់កម្លាំង  ខ្ញុំលែងជែងដើរប្រណាំង ឬដើរជៀសទ្រង់ទៅម្ខាង

ឈប់តាមកម្លាំង    អំណាចចិត្តខ្លួន  ទីអាងមាំមួន គឺព្រះយេស៊ូវ ៕