Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ទ្រង់ទៅរៀបកន្លែងឱ្យយើង

  • 00:00  /  00:00
  • singer


១- ទ្រង់ថាយាងទៅ នឹងរៀបកន្លែងឱ្យយើងរាល់គ្នា រួចយាងមកវិញ នាំយើងឡើងទៅ  ស្ទួន

បន្ទរ-   យើងនឹងបាននៅជាមួយព្រះអង្គរៀងរាបដរាប ឱពួកយើងអើយចូរមានសង្ឃឹម   ចូរជឿទ្រង់ចុះកុំថប់បារម្ភ។


២- នៅក្នុងដំណាក់ ព្រះវរបិតាមានកន្លែងច្រើន ទ្រង់រៀបចំហើយ នាំយើងឡើងទៅ ស្ទួន


៣- ទ្រង់សម្អាតយើងដោយព្រះលោហិតញែកចេញពីបាប រួចតាំងយើងផង រាប់ជាសុចរិត ស្ទួន


៤- ទ្រង់រៀបផ្លូវហើយ  ឱពួកយីងអើយត្រូវដើរទៅមុខ ទ្រង់នឹងនាំយើង ទៅឋានបិតា ស្ទួន


៥- ចូរយើងខំប្រឹង ជួយផ្សាយដំណឹងប្រាប់ដល់គេផង ថាទ្រង់មកវិញ នាំយើងឡើងទៅ ស្ទួន