Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ដំណើរគ្រីស្ទជន

  • 00:00  /  00:00
  • singer


១- យើងគ្រីស្ទាន មានចិត្តអង់អាចក្លាហាន (ចូរទៅមុខ) ស៊ូប្តូរប្រាណ ពុះពារយកជីវី      (យកជីវី) ខ្មាំងជាបាប យើងបង្ក្រាបបានស្មើធូលី (ស្មើធូលី) ត្រូវជាន់ឈ្លី ឱ្យវិនាសបង់             (វិនាសបង់)។


២- យើងដើរតាម ព្រះគ្រីស្ទដែលមានជោគជ័យ (ទ្រង់មានជ័យ) ទ្រង់ស៊ូក្ស័យ    យកឈ្នះលើសាតាំង (ឈ្នះសាតាំង) រស់វិញហើយ ឡើងជាក្សត្រគ្រងលើបល្ល័ង្ក   (ទ្រង់សោយរាជ្យ) សត្រូវខ្មាំង ដាក់ក្រោមបាទា (ក្រោមបាទា)។

៣- ចូរទៅមុខ ទៅមុខ យើងដើរតាមទ្រង់ (ដើរតាមទ្រង់) កុំរារង់ ក្រែងលោកក្ស័យជីវ៉ា       (ក្ស័យជីវ៉ា) ខ្មាំងតាមឆ្មក់ ឆក់យកបានធ្វើឱ្យបរា (ឱ្យចុះចាញ់) ស្លាប់ឥតការ    វិនាសបាត់បង់ (វិនាសបង់)។


៤- យើងដើរតាម ព្រះគ្រីស្ទដ៏ជាស្តេចធំ (ជាស្តេចធំ) មានចេស្តា ជួយយើងឱ្យគង់វង់    (ឱ្យគង់វង់) កាន់អាវុធ ចូលប្រយុទ្ឋយកទីថ្វាយទ្រង់ (យកថ្វាយទ្រង់) កុំបង្អង់ តាមទ្រង់បញ្ជា       (ទ្រង់បញ្ជា)


៥-នាំសារទៅ ប្រាប់ដល់អស់ពួកបាត់បង់ (ពួកស្លាប់បង់ ) ឱ្យតាមទ្រង់ កុំនៅឈររេរា 

(ឈររេរា) យកទ្រង់បាំង ខ្មាំងក្តីស្លាប់មុខជាបរា (វាចុះចាញ់ ) យកថ្មដា ជាទីសង្គ្រោះ            (ទ្រង់សង្គ្រោះ)


៦- ចូរយើងកាន់ដៃគ្នា ដើរតាមព្រះអង្គ (តាមព្រះអង្គ )ចូរលះបង់ទាំងអស់ តាមទ្រង់ចុះ    (តាមទ្រង់ចុះ) ដ្បិតទ្រង់ឈ្នះ យើងក៏ឈ្នះដោយទ្រង់សង្គ្រោះ (ទ្រង់សប្រោសលោះ)   ហើយទ្រង់ស្មោះ ជួយយើងជានិច្ច (ជួយជានិច្ច) ៕