Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ខ្ញុំទុកចិត្តលើទ្រង់ហើយ

  • 00:00  /  00:00
  • singer


១- ខ្ញុំទុក្ខចិត្តលើទ្រង់ហើយ ព្រះអម្ចាស់យេស៊ូវអើយ សូមទ្រង់ជួយដឹកដៃ នាំខ្ញុំដើរក្រោមកំដៅថ្ងៃ ឆ្លងកាត់ស្បៃរាត្រី ឱ្យផុតពីដៃខ្មាំង ទោះមានភ័យយ៉ាងណា ខ្ញុំដឹងថាឈាមទ្រង់ជាទីអាង ជួយគ្របបាំង លុបការអាស្រូវ ឈាមជួយគ្របបាំង លុបការអាស្រូវ។

២- ខ្ញុំទុក្ខចិត្តលើទ្រង់ហើយ  ព្រះអម្ចាស់យេស៊ូវអើយ សូមនាំខ្ញុំដើរទៅ ខ្ញុំដឹងច្បាស់ថាទ្រង់រៀបផ្លូវ ដែលអាចនាំទៅ ដល់ទីដៅសុខសាន្ត ទោះឧបស័គ្គយ៉ាងណា ខ្ញុំដឹងថាឈើឆ្កាងទ្រង់ជាស្ពាន អាចឆ្លងបាន ផុតជ្រោះមរណា ខ្ញុំអាចឆ្លងបាន ផុតជ្រោះមរណា។

៣- ខ្ញុំទុក្ខចិត្តលើទ្រង់ហើយ ព្រះអម្ចាស់យេស៊ូវអើយ សូមទ្រង់ប្រោសមេត្តា ដឹកដៃខ្ញុំកាត់ភាពអន្ឋិកា នាំខ្ញុំចយាត្រា ដល់ត្រើយនៃជីវិត ទោះគ្រោះថ្នាក់យ៉ាងណា    ខ្ញុំដឹងថាទ្រង់ជាមិត្តជិតស្និទ្ធ ប្តូរជីវិត រងគ្រោះជួសខ្ញុំ ទ្រង់ប្តូរជីវិត រងគ្រោះជួសខ្ញុំ

៤- ខ្ញុំទុក្ខចិត្តលើទ្រង់ហើយ ព្រះអម្ចាស់យេស៊ូវអើយ សូមជួយទូលបង្គំ ខ្ញុំវង្វេងក្នុងសាគរធំ

សូមទ្រង់ជួយនាំខ្ញុំ ឱ្យជួបនឹងកោះត្រើយ ទោះបីព្យុះយ៉ាងណា ខ្ញុំដឹងថាទ្រង់គង់ជិតបង្កើយ ចាំហុចដៃ ស្រង់យកខ្ញុំឡើង ទ្រង់ចាំហុចដៃ ស្រង់យកខ្ញុំឡើង ៕