Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

សូមវិញ្ញាណបរិសុទ្ឋយាងមកសណ្ឋិត

  • 00:00  /  00:00
  • singer


១-     សូមព្រះវិញ្ញាណបរិសុទ្ធប្រោសប្រាណ     យាងមកសណ្ឋិត         ស្ទួន

         សូមសោយរាជ្យក្នុងចិត្ត    ហើយច្នៃជីវិត    ខ្ញុំតាមព្រះទ័យ

        សូមព្រះអង្គដឹកនាំ    ហើយបង្រៀនខ្ញុំជារៀងរាល់ថ្ងៃ

         ខ្ញុំចង់រស់ក្នុងជីវិតថ្មី    សូមដឹកដៃនាំខ្ញុំតាមផ្លូវសុចរិត។

២-     សូមព្រះវិញ្ញាណបរិសុទ្ធប្រោសប្រាណ     លោមកំសាន្តចិត្ត      ស្ទួន

    ពេលមានភ័យវិបត្តិ     សូមលួងលោមចិត្ត    ខ្ញុំឱ្យបានធូរ

         សូមព្រះអង្គមេត្តា    ផ្តល់ក្តីស្នេហា    នៃព្រះយេស៊ូវ

         មកក្នុងចិត្តខ្ញុំជាបរិបូណ៌    ពេញហៀរហូររាចសាចដល់គេគ្រប់គ្នា។


៣-    សូមព្រះវិញ្ញាណបរិសុទ្ធប្រោសប្រាណ      ប្រទានចេស្តា         ស្ទួន

        បំពេញតាមត្រូវការ    ខ្ញុំមានប្រាថ្នា    ផ្សាយនាមព្រះគ្រីស្ទ

        សូមព្រះអង្គមេត្តា    ខ្ញុំទៅទីណា    ក្នុងលោកិយនេះ

        ឱ្យគ្រប់សាសន៍បានស្គាល់ព្រះគ្រីស្ទ   ដោយតេជនៃព្រះវិញ្ញាណព្រះអង្គ ៕