Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ក្នុងព្រះហស្តទ្រង់

  • 00:00  /  00:00
  • singer


១- ក្នុងព្រះហស្តទ្រង់    ក្តាប់បិទបាំងឱ្យផុតពីទុក្ខ

    ទោះបីមានភ្លៀង    ហើយខ្យល់ព្យុះបក់បោកគំហុក

    គង់តែខ្ញុំទុក្ខចិត្តដល់ទ្រង់គ្មានភ័យវិតក្ត ខ្ញុំបានក្តីសុខដោយស្នាមរបួសទ្រង់

បន្ទរ- ឱព្រះអម្ចាស់ព្រះយេស៊ូវអើយ ខ្ញុំមិនភ្លេចឡើយព្រះគុណព្រះអង្គ

    នៅលើឈើឆ្កាង  ទ្រង់បានស្មគ្រ័ព្រះទ័យព្រះប្តូរបង់

    លះព្រះជន្មទ្រង់ព្រោះចង់សង្គ្រោះរូបខ្ញុំ ។

២- ក្នុងព្រះហស្តទ្រង់ ខ្ញុំមានទីអាងគួរកក់ក្តៅណាស់

    ពេលមានទុក្ខព្រួយ  ទ្រង់ជួយឱ្យធូរស្បើយស្រឡះ

    ឱ្យចិត្តខ្ញុំឈ្នះលើទាំងក្តីរងវេទនា    ពេលឈឺគ្រាំគ្រាទ្រង់ជាគ្រូពេទ្យពូកែ

៣- ក្នុងព្រះហស្តទ្រង់ ត្រចៀកខ្ញុំផ្គង់ស្តាប់ព្រះសូរសៀង

  ដាស់តឿនណែនាំ  ឱ្យខ្ញុំរស់ថ្វាយទ្រង់ឱ្យឥតល្អៀង

  ខ្ញុំមានអំណរហើយចង់សរសើរទ្រង់ដោយសៀង ទោះបីព្យុះភ្លៀង                    ខ្ញុំច្រៀងក្នុងព្រះហស្តទ្រង់ ៕