Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ខ្ញុំរងចាំទ្រង់ ឱព្រះអម្ចាស់អើយ សូមទ្រង់ឆាប់យាងមក ស្ទួន នៅលោកិយនេះពេញដោយទុក្ខសោកព្យុះបាបបក់បោកឱ្យត្រូវវិនាស ស្ទួន
២- ខ្ញុំស៊ូរងចាំ ឱ្យព្រះអម្ចាស់អើយ ទ្រង់រើសសម្រាំងរាស្ត្រ ស្ទួន ចូលរាជនគរ ដែលមិនវិនាស គឺនគរព្រះបិតារៀបចំ ស្ទួន
៣- ដល់ពេលកំណត់ ឱព្រះអម្ចាស់អើយ សូមមកទទួលខ្ញុំ ស្ទួន ចេញពីលោកនេះទើបផុតទុក្ខធំ ចូលឋានឧត្តមតាមទ្រង់សន្យា ស្ទួន
៤- ខ្ញុំនៅក្នុងលោក ឱព្រះអម្ចាស់អើយ សូមទ្រង់ថែរក្សា ស្ទួន ជួយនាំចិត្តខ្ញុំកុំឱ្យប្រេះឆា ប្រែប្រួលសាវ៉ា លះបង់ព្រះចេញ ស្ទួន
៥- ពេលខ្ញុំរងចាំ ឱព្រះអម្ចាស់អើយ សូមទ្រង់ជួយបំពេញ ស្ទួន តាមភាពខ្វះខាតឱ្យស្អាតឡើងវិញ ឱ្យខ្ញុំបានពេញគ្មានកន្លែងខុស ស្ទួន
៦- ខ្ញុំស្មោះរងចាំ ឱព្រះអម្ចាស់អើយ សូមទ្រង់មេត្តាប្រោស ស្ទួន កុំចោលខ្ញុំឡើយឱ្យខ្ញុំជាប់ទោស ខុសឆ្គងសន្តោស ព្រោះចាំជានិច្ច ស្ទួន