Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១. ហាលេលូយ៉ា អង្គព្រះយេស៊ូវ ទ្រង់បានស៊ូប្ដូរ រងទុក្ខជួសយើង ស៊ូស្លាប់ជំនួស លោះយើងឡើង គឺព្រះថ្កុំថ្កើង មានពេញសិរីល្អ ។
២. ហាលេលូយ៉ា ទ្រង់រស់ឡើងវិញ ចេស្ដារពោរពេញ ជាអង្គបវរ រស់ឡើងប្រោសលោះដោយស្មោះស ព្រះដ៏មានពរទ្រង់ឈ្នះសេចក្ដីស្លាប់ ។
៣. ហាលេលូយ៉ា ព្រះអង្គសង្គ្រោះ ព្រះជន្មទ្រង់រស់ នៅជាដរាប ទ្រង់ជួយសង្គ្រោះឱ្យរួចពីបាប បើចូលទៅក្រាប លន់តួទោសព្រះអង្គ។