Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

សូមទ្រង់ទទួលផង

  • 00:00  /  00:00
  • singer


១- ព្រះអម្ចាស់អើយសូមទទួលយក ជីវិតខ្ញុំផង (ស្ទួន) ខ្ញុំស៊ូលះបង់ ស៊ូលះបង់ថ្វាយទ្រង់ឥតស្តាយ

ស៊ូលះបង់ថ្វាយទ្រង់ឥតស្តាយ។

២- សូមទ្រង់ទទួលយកពេលវេលា ខ្ញុំជារាល់ថ្ងៃ (ស្ទួន) ឱ្យបានរស់ថ្វាយ បានរស់ថ្វាយអំណរសរសើរ បានរស់ថ្វាយអំណរសរសើរ។

៣- ព្រះអម្ចាស់អើយសូមទទួលយក ដៃខ្ញុំទៅប្រើ (ស្ទួន) ឱ្យខ្ញុំបានធ្វើ ខ្ញុំបានធ្វើការថ្វាយព្រះអង្គ

ខ្ញុំបានធ្វើការថ្វាយព្រះអង្គ ។

៤- សូមទ្រង់ទទួលយកជើងទាំងពីរ ទៅជាមួយផង (ស្ទួន) ឱ្យដើរតាមទ្រង់  ដើរតាមទ្រង់ជាប់ជាប្រកិត ដើរតាមទ្រង់ជាប់ជាប្រកិត។

៥- ព្រះអម្ចាស់អើយសូមទទួលយក ដង្វាយស្ម័គ្រចិត្ត (ស្ទួន) ខ្ញុំថ្វាយទ្រង់ពិត ថ្វាយទ្រង់ពិតដោយចិត្តជ្រះថ្លា ថ្វាយទ្រង់ពិតដោយចិត្តជ្រះថ្លា។

៦- សូមទ្រង់ទទួលយកទាំងតម្រិះ ហើយនិងប្រាជ្ញា (ស្ទួន) ទ្រង់ប្រើយ៉ាងណា ប្រើយ៉ាងណាក៏ខ្ញុំត្រេកអរ ប្រើយ៉ាងណាក៏ខ្ញុំត្រេកអរ។

៧- ព្រះអម្ចាស់អើយសូមទទួលយក សំនៀងស្រួយល្អ (ស្ទួន) ខ្ញុំច្រៀងថ្វាយពរ ច្រៀងថ្វាយពរបឋរសួស្តី ច្រៀងថ្វាយពរបឋរសួស្តី។

៨- សូមទ្រង់ទទួលយកបប៊ូរមាត់ ខ្ញុំទៅកែច្នៃ (ស្ទួន) ឱ្យបាននិយាយ  បាននិយាយពីព្រះឧត្តម

បាននិយាយពីព្រះឧត្តម ៕