Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ជួនកាលព្រះអម្ចាស់ បើកឱ្យកើតមានសេចក្តីល្បួង មកដល់យើងតែម្តង ប្រយោជន៍ឱ្យយើងចេះប្រុងប្រៀប កាលណាការណ៍កើតឡើង គួរយើងដឹងថាព្រះទ្រង់រៀប
ផ្លូវឱ្យយើងជៀសបាប ក្រែងជំពប់ដួលហួសប្រមាណ ។
២- ប្រៀបដូចត្របកភ្នែក តើកំទេចចង់ចូលតាមណា វាធ្មេចបិទការពារ ខ្លាចមានការណ៍ចូលនាំរំខាន ព្រះគង់នៅជិតកុំខ្លាច គ្មានអ្វីអាចមកប៉ះពាល់បាន
កូនព្រះដឹងប្រមាណ ដ្បិតយើងមានព្រះគង់ក្នុងខ្លួន ។
៣- ការល្បួងតែងកើតឡើង ដោយសារយើងមិនប្រុងប្រយត្ន័ ចំណង់សាច់ឈាមរិត ឱ្យដួងចិត្តត្រូវចាប់អង្រួន ធ្លាក់ចូលក្នុងអន្ទាក់ មានគ្រោះថ្នាក់ជំពប់ដួលផ្នួន ចាក់ទម្លុះទាំងខ្លួន មិនមាំមួនត្រូវអន្តរធាន ។
៤- ព្រះចង់ល្បងជំនឿ ឱ្យយើងដើរអែបជាប់ព្រះអង្គ មានការត្រូវពឹងទ្រង់ ដ្បិតព្រះអង្គជួយយើងមិនខាន ល្បងជាប់ឡើងថ្នាក់ថ្មី ថ្នាក់ពេញវ័យអាងជំនឿបាន
តាំងទ្រង់ទុកក្នុងប្រាណ ល្បួងប៉ុន្មានយើងត្រូវជៀសផុត ៕