Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- សូមថ្វាយព្រះពរ ដ៏បវរមហាជោគជ័យ ( ស្ទួន)
យើងគ្រីស្ទជនទាំងប្រុសស្រី សូមថ្វាយដោយស្មោះស ( ស្ទួន)
ឱ! ព្រះយេស៊ូវ យើងខ្ញុំថ្វាយដោយអំណរ
ដ្បិតទ្រង់បានស៊ូប្ដូរ ជាប់ឆ្កាងជួសយើងជាក់ច្បាស់។
២- ព្រះលោហិតទ្រង់ ហូរខ្ចាយដរាបដល់ក្ស័យ (ស្ទួន)
លោះបាបមនុស្សក្នុងលោកិយ គ្រប់ពូជគ្រប់ជាតិសាសន៍ (ស្ទួន)
ដ្បិតទ្រង់ស្រឡាញ់ ដល់យើងខ្ញុំជាខ្លាំងណាស់
ព្រះទ័យមិនប្រែផ្លាស់ ចោលយើងឱ្យរងវេទនា។
៣- ទូលព្រះបង្គំ រូបយើងខ្ញុំគ្រប់ៗប្រាណ (ស្ទួន)
សូមលើកហត្ថាឡើងថ្កាន ក្រាបប្រណម្យវន្ទា (ស្ទួន)
ថ្លែងអរព្រះគុណ ធ្ងន់វិសេសឥតឧបមា
ព្រះតេជះឫទ្ធា សូមបានថ្កុំផ្កើងរុងរឿង ។
៤- សូមរាជ្យទ្រង់បាន គ្រប់គ្រងដោយឫទ្ធិចេស្ដា (ស្ទួន)
ហើយទ្រង់ក៏ជាសិរីសា គ្រប់គ្រងដឹកនាំយើង (ស្ទួន)
ទ្រង់នឹងធ្វើទោស ដល់លោកិយដោយសារភ្លើង
ចំណែកឯពួកយើង ទ្រង់បានប្រោស់លោះរួចហើយ។
៥- ទូលព្រះបង្គំ យើងខ្ញុំសូមថ្វាយព្រះពរ (ស្ទួន)
ថ្វាយសិរីរុងរឿងបវរ ព្រះជន្មអស់កល្បអើយ (ស្ទួន)
សូមរាជ្យព្រះអង្គ ឆាប់មកដល់កុំយូរឡើយ
ខ្មាំងបៀតបៀនមិនស្បើយ ដល់យើងខ្ញុំជាខ្លាំងណាស់។