Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- សព្វថ្ងៃមានផ្លូវពីរ បងប្អូនអើយ អើងអើយ (ស្ទួន) ផ្លូវលោកិយហើយ និងផ្លូវមួយទៀតគឺផ្លូវព្រះ អឺងអឺយ ។
- សូមពិចារណាជ្រើសរើសឲ្យបានច្បាស់ អឺងអឺយ (ស្ទួន) យកតាមផ្លូវព្រះ ឬចង់ជម្នះយកលោកិយ អឺងអឺយ ។
២- ផ្លូវព្រះនាំយើងឡើងទៅឋានសួគ៌ អឺងអឺយ (ស្ទួន) តាមឈើឆ្កាងនៃ ព្រះយេស៊ូគ្រីស្តរៀបចំទុក អឺងអឺយ ។
- ព្រះគ្រីស្តជាផ្លូវ ស្ពានឆ្លងទៅមុខ អឺងអឺយ (ស្ទួន) ឆ្ពោះទៅឋានសុខ អស់កល្បនៃព្រះវរបិតា អឺងអឺយ ។
៣- ផ្លូវលោកិយនាំយើងទៅឋានវេទនា អឺងអឺយ មានមនុស្សច្រើនគ្នា កំពុងតែខំយាត្រាទៅ អឺងអឺយ។
- មើលឃើញថាល្អ ឥតដឹងជារល្ពៅ អឺងអឺយ (ស្ទួន) ដល់ចុងផុតផ្លូវ ស្រាប់តែធ្លាក់ទៅក្នុងបឹងភ្លើង អឺងអឺយ ។
៤- ពេលនេះអ្នកមិនទាន់ខកខ្លួន ជ្រុលជើង អឺងអឺយ (ស្ទួន) សូមបែរឆាប់ឡើង យកផ្លូវព្រះគ្រីស្តរួចគ្រោះថ្នាក់ អឺងអឺយ។
- ផ្លូវទ្រង់ងាយដើរ ត្រង់រាបស្មើដល់ អឺងអឺយ (ស្ទួន) ទ្រង់ចាំជូនអ្នក កុំនៅស្ទើរស្ទាក់ក្រែងខកប្រាណ អឺងអឺយ ។