Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ព្រះវិញ្ញាណនៃសេចក្តីពិត

  • 00:00  /  00:00
  • singer


1- ពេលកើតមានទុក្ខព្រួយ   ព្រះវិញ្ញាណជួយលោមកំសាន្តចិត្ត   ឱ្យធូរស្បើយពីវិបត្តិ  ទ្រង់លាងសំអាតចិត្តិសៅហ្មង      ឱ្យតែថ្វាយដាច់ស្រេចដល់ព្រះអង្គ

ទូលអស់រឿងផងទាំងប៉ុន្មាន  កុំលាក់ទុក្ខនៅក្នុងប្រាណ ទ្រង់ជួយឱ្យល្ហែល្ហើយជាក់។


២- ពេលមានការបៀតបៀន   នោះព្រះវិញ្ញាណគង់ជាមួយអ្នក  ទ្រង់ជួយឱ្យរួចអន្ទាក់ ខ្នោះឃ្នាងច្រវាក់ទាំងប៉ុន្មាន ជួបការលំបាកចូរអធិស្ឋាន

ទ្រង់ជួយឱ្យបានរួចទុក្ខភ័យ ក្លាហានឡើងទាំងប្រុសស្រី មើលនុ៎ភួងជ័យអ្នកនឹងបាន


៣- ពេលមានឈឺគ្រាំគ្រា ព្រះវិញ្ញាណជាគ្រូពេទ្យចំណាន    ជាថ្នាំទិព្វព្រះប្រទាន ចូរអធិស្ឋានសូមចេស្តា              ទ្រង់មានអំណាចឫទ្ធិខ្លាំងខ្លា

បារមីចេស្តាខ្ពស់បំផុត   ប្រោសជាឆាប់កុំស្រយុត   សង្ឃឹមមោះមុតទ្រង់ប្រោសឱ្យ។


៤- នៅពេលមានឧបស័គ្គ ទោះបីគ្រោះថ្នាក់ដល់ស្លាប់ក៏ដោយ   ព្រះវិញ្ញាណហ៊ុំពទ្ធ័ឱ្យ កុំរាបែរក្រោយចូរទៅមុខ      ឈ្មោះអ្នកក្នុងក្រាំងព្រះបានកត់ទុក

ចូរដើរទៅមុខដោយគ្មានខ្លាច សេចក្តីស្លាប់គ្មានអំណាច គំរាមកម្លាចកូនព្រះឡើយ ៕