Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ទ្រង់រស់នៅសព្វថ្ងៃ

  • 00:00  /  00:00
  • singer

១. ខ្ញុំដឹងថាព្រះសង្គ្រោះ មានព្រះជន្មរស់ ទ្រង់រស់សព្វថ្ងៃ នៅថ្ងៃអាទិត្យ ជាថ្ងៃទីបី ពួកសិស្សស្រីៗ ទៅផ្នូរទាំងព្រឹក គេរកសពព្រះអង្គមិនឃើញ (គេរកសពព្រះអង្គមិនឃើញ) មានចិត្តឆ្ងល់ ពិភាល់ពន្លឹក (មានចិត្តឆ្ងល់ពិភាល់ពន្លឹក) ស្រាប់តែលឺទេវតារំឭក (ស្រាប់តែលឺទេវតារំឭក ) ថាព្រឹកនេះឯងទ្រង់ឯងទ្រង់រស់វិញ ។


២. ខ្ញុំដឹងថាព្រះសង្គ្រោះ មានព្រះជន្មរស់ ទ្រង់រស់សព្វថ្ងៃ ម្ដងនោះថូម៉ាស មានចិត្តនឹកម៉ៃ ស្មានថាទ្រង់ក្ស័យ ក្លាយជាខ្មោចហើយ មានភស្ដុតាងអះអាងច្បាស់ (មានភស្ដុតាងអះអាង ច្បាស់) ថាព្រះគ្រីស្ទមិនមែនខ្មោចឡើយ (ថាព្រះគ្រីស្ទមិនមែនខ្មោចឡើយ) ថូម៉ាសស្ទាបរបួសទ្រង់ហើយ (ថូម៉ាសស្ទាបរបួសទ្រង់ហើយ) ទើបទ្រង់ឆ្លើយថាព្រះរស់ពិត ។


៣. ខ្ញុំដឹងថាព្រះសង្គ្រោះ មានព្រះជន្មរស់ ទ្រង់រស់សព្វថ្ងៃ មានមនុស្សច្រើនណាស់ មន្ទឹលសង្ស័យ ថាព្រះម្ចាស់ថ្លៃ មិនរស់វិញឡើយ ទ្រង់លេចមកឯពួកសាវក (ទ្រង់លេចមកឯពួកសាវក) ឱ្យឃើញជាក់ផ្ទាល់នឹងភ្នែកហើយ (ឱ្យឃើញជាក់ផ្ទាល់នឹងភ្នែក ហើយ) គេលែងភ័យ លែងខ្លាច លែងល្វើយ (គេលែងភ័យ លែងខ្លាច លែងល្វើយ ) ដ្បិតដឹងហើយថាទ្រង់រស់ពិត។


៤. ខ្ញុំដឹងថាព្រះសង្គ្រោះ មានព្រះជន្មរស់ ទ្រង់រស់សព្វថ្ងៃ មនុស្សរាប់លានអ្នក ធ្វើជាសាក្សី ប្រាប់ដល់លោកិយ ថាទ្រង់រស់ពិត អស់អ្នកណាដែលជឿព្រះអង្គ (អស់អ្នកណាដែលជឿ

ព្រះអង្គ) វិញ្ញាណទ្រង់មកគង់សណ្ឋិត (វិញ្ញាណទ្រង់មកគង់សណ្ឋិត) ទ្រង់ប្រោសប្រទានជីវិត (ទ្រង់ប្រោសប្រទានជីវិត) រស់ថេរថិតក្សេមក្សាន្តអស់កល្ប ។