Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ព្រះវិញ្ញាណបរិសុទ្ធ អឺអឺអឺអឺយ ជាអង្គជំនួយមានពេញដោយឫទ្ធី អំណាចចេស្តា មកដឹកនាំខ្ញុំ ឱ្យដើរតាមមាគ៌ា ហើយជួយការពារ ថែទាំរក្សា បំភ្លឺលោកនេះ ឱ្យបានស្គាល់ព្រះទ្រង់ជួយបំផ្លាស់ ដាស់តឿនបង្កើនចិត្តថ្មី។
២- ព្រះអង្គទ្រង់ជាត្រា អឺអឺអឺអឺយ ដៅអស់អ្នកណាដែលមានចិត្តស្មោះ លះចោលលោកិយ ទ្រង់ដៅរូបខ្ញុំ ឱ្យរស់ដោយភក្តី នៅក្នុងរស្មី ដ៏ភ្លឺពេកក្រៃ មានសិរីខ្ពស់ ផុតលើទាំងអស់ ដៅទុក្ខប្រោសលោះ ព្រោះខ្ញុំព្រមជឿទ្រង់ពិត។
៣- ទ្រង់ជួយនាំពាក្យខ្ញុំ អឺអឺអឺអឺយ ដែលខំអង្វរដល់ព្រះបិតា យ៉ាងអស់ពីចិត្ត ហើយថ្ងូរជួសខ្ញុំ ឱ្យព្រះជួយជីវិត រួចប្រោសខ្ញុំពិត ឱ្យបានជីវិត ដោយព្រះចេស្តា ព្រះគុណអស្ចារ្យ និងក្តីមេត្តា ខ្ញុំរងចាំរូបកាយថ្មី៕