Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

យើងគោរពព្រះនាមព្រះយេស៊ូវ

  • 00:00  /  00:00
  • singer



១-  ឱ! ព្រះរាជបុត្រា          មានឫទ្ធិអស្ចារ្យ       ពីឋានសួគ៌
     ឲ្យមនុស្សលោកគ្រប់គ្នា   ក្រាបថ្វាយវន្ទា        លើកនាមព្រះអង្គ។

បន្ទរ: យើងខ្ញុំសូមវន្ទា          លើកនាមប្រសើរ    ជានាមអស្ចារ្យ
       នាមព្រះយេស៊ូថ្លៃថ្លា     សង្គ្រោះលោកកា    ឲ្យរួចចាកទុក្ខ ។

២-  ព្រះយេស៊ូសង្គ្រោះ       មិនចេះមើលថោក    ចំពោះលោកអ្នក
      ទោះបីមនុស្សខ្លិនខ្វាក់   ទ្រង់ជួយដោយស្ម័គ្រ មិនរើសមុខឡើយ។

៣-  ឱ! ព្រះយេស៊ូអើយ      មានតែទ្រង់ហើយ     ដែលជួយតម្រូវ
      ឲ្យយើងខ្ញុំដើរផ្លូវត្រូវ      ជួយដឹកនាំទៅ         ឲ្យរួចពីបាប។